លោក អុឹម ជីវ៉ា បាននាំយកថវិការចំនួន 6000$(ប្រាំមួយពាន់ដុលារ) ដែលជាការថវិការផ្ទាល់របស់ លោក ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ ចូករួមចំនែកឧបត្ថម្ភជូនដល់កាកបាទក្រហមកម្ពុជា….

 

ភ្នំពេញ៖ ព្រឹកថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០២២នេះ លោក អុឹម ជីវ៉ា បាននាំយកថវិការចំនួន 6000$(ប្រាំមួយពាន់ដុលារ) ដែលជាការថវិការផ្ទាល់របស់ លោក ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ ចូករួមចំនែកឧបត្ថម្ភជូនដល់កាកបាទក្រហមកម្ពុជា តាមរយៈ លោកជំទាវ ម៉ែន នារីសុភក្រ អគ្គលេខាធិរង ទី១កាកបាទក្រហមកម្ពុជា ។

     

លោក អ៊ឹម ជីវ៉ា បាននិយាយថា«ទោះបីលោក ចិន សំណាងមិនបានមកប្រគល់ផ្ទាល់ ក្នុងនាមខ្ញុំបាទ តំណាងអោយលោក ចិន សំណាង លោកក៏បានផ្តាំផ្ញើ និងសុំចូលរួមចំនែកនូវថវិការមួយចំនួនដើម្បីជញនដល់កាកបាទក្រហមក្នុងការសកម្មភាពមនុស្សធម៌នានាជួយដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ទីកន្លែងដែលកំពុងជួបទុក្ខលំបាកនិងត្រូវការជំនួយពីកាកបាទក្រហម។

 

 លោកជំទាវ ម៉ែននារីសុភគ្រក្នុងនាមលោកជំទាវតំណាងកាកបាទក្រហមក៏សូមថ្លែងអំណរគុណតាមរយៈលោក អុឹមជីវ៉ា អរគុណដល់លោកចិន សំណាង ម្ចាសមាសពេជ្រ CSNJដែលបានឧបត្ថម្ភថវិការតាមរយៈកាកបាទក្រហមកម្ពុជា ។

    

លោកជំទាវបន្តរទៀតថា សូមជូនពរលោក ចិន សំណាង និងភរិយា ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ និងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

អត្ថបទដែលជាប់ទាក់ទង