..ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងក្រោមការចង្អុលបង្ហាញពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ
នាថ្ងៃអអ្គារទី២៤ខែវិច្ឆិការ ឆ្នាំ២០២២ បានចាត់តាំង
.. លោក ផង់ វណ្ណា ប្រធានសណ្តាប់ធ្នាប់ធ្នាប់ខណ្ឌសែនសុខ ចុះរៀបចំសណ្តាប់ធ្នាប់ ពិនិត្យការបាញ់លាងសម្អាតផ្លូវតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី និងផ្លូវ ហានណូយ ផ្លូវ៥៩៨ ដើម្បីអោយក្នុងទឹកដីខណ្ឌរបស់លោកមានភាពស្រស់ស្អាតនិងជួយរំដោះផ្លូវជូនបងប្អូននាក់ធ្វើដំណើរថ្មើរជើងជាបន្តទៀត។
..ជាក់ស្តែងមានក្រុមម្ចាស់ផ្ទះលក់រថយន្តមួយចំនួននិងបងប្អូននាក់លក់ដូរគាត់នៅតែបំពានឆ្លៀតដាក់លក់និងរបស់របរមកបិទផ្លូវហាក់ដូចជាមិនព្រមស្តាប់តាមការណែនាំរបស់កងកម្លាំងសណ្តាប់ធ្នាប់សោះឡើយ….
..ឬមួយក៏ក្រុមពួកគាត់ អាងមានលុយមានខ្សែខ្នងទេដឹងដេញហើយមកវិញដដែលជាបែបនេះអញ្ចឹងបំពានទាំងគំនូសរបស់អជ្ញាធរដែលគាត់បាញ់ទុកអោយ។
…មហាជនរងចាំមើលរដ្ឋបាលខណ្ឌសែនសុខជាពិសេស លោក ផង់ វណ្ណា ប្រធានសណ្តាប់ធ្នាប់ខណ្ឌដែលមានស្នាដៃល្អមានចំណាត់ការយ៉ាងណាបន្តទៀតចំពោះក្រុមដែលរំលោភផ្លូវសាធារណះរដ្ឋនោះ???