ក្នុងនាមជាកូននិងឳពុកម្តាយ លោកតែងខ្វល់ខ្វាយរាល់គ្រប់បញ្ហា

ក្នុងនាមជាកូននិងឳពុកម្តាយ លោកតែងខ្វល់ខ្វាយរាល់គ្រប់បញ្ហា 

រៀបចំចាត់ចែងដាក់ផែនការ  បំពេញកិច្ចការសប់ជ្រុងជ្រោយ។

ដោយមានការយកចិត្តទុកដាក់ពីលោក ម៉ូវ មានិត អភិបាលខណ្ឌសែនសុខ

នាព្រឹកថ្ងៃចន្ទទី៥ខែធ្នូឆ្នាំ២០២២

….លោក ញ៉ាត សាមេត ចៅសង្កាត់គោកឃ្លាង បានអញ្ជើញចុះត្រួតពិនិត្យ ផ្លូវ ប៉េតុង ប្រពន្ធ័លូនិងសាកសួរសុខទុក្ខសំណេះសំណាលជាមួយបងងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានសាងសង់រួចហើយ និងកំពុងសាងសង់បន្ត ដែលមានទីតាំងស្ថិតក្នុងភូមិ

១:ភូមិដីថ្មី ដែលបានចាក់ប៉េតុងរួចរាល់ហើយជាស្ថាបពរ

២:ភូមិដំណាក់ បានចាក់ប៉េតុងរួចរាល់ជាស្ថាបពរ

៣:ភូមិគោគឃ្លាង ក៏បានចាក់ប៉េតុងរួចរាល់ហើយដែរ

៤:ភូមិក្រុងថ្មី លោកកំពុងតែស្ថាបនាចាក់ប៉េតុងបន្ត

ចំពោះផ្លូវទាំង៣ភូមិដែលសាងសង់រួចហើយខាងលោកក៏បានបញ្ជាផ្ទាល់ដល់ក្រុមការងារសាងសង់មកចាក់កៅស៊ូតាមថ្នេរតំណរផ្ជាប់ទាំងអស់ដើម្បីកុំអោយជ្រាបទឹកចូលឆាប់ខូចផ្លូវ។

…ចំណែកផ្លូវខាងមុខប៉ុុស្តិ ដែលមានប្រវែងប្រហែល២២៩mទទឹង៦mលោកកុំពង់តែរៀបចំដាក់ផែនការស្នើដាក់ទៅថ្នាក់លើដើម្បីស្វែងរកមូលលិធិមកសាងសង់បន្ត លោកក៏សុំអធ្យាស្រយ័ដល់បងប្អូនដែលរស់នៅតំបន់ខាងលើ ដោយជំហ៊ានដំបូងលោកចាក់ថ្មកាយពង្រាយអោយហាប់សិន បន្ទាប់មកលោកនឹងប៉េតុងយកតែម្តង។

….បងប្អូនដែលរស់នៅសង្កាត់គោកឃ្លាង មានការសប្បាយចិត្តរីករាយជាខ្លាំងដែលអជ្ញាមូលដ្ឋានលោកខិតខំជួយអភិវឌ្ឍន៍ដែលពួកទន្ទឹងរងចាំមកហើយ។

…យោងតាមប្រសាសន៍របស់លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង នៃខណ្ឌសែនសុខ

លោក: បានមានប្រសាសន៍ថា បន្ទាប់ពីប្រទេសជាតិយើងរងគ្រោះដោយជំងឺដ៏កាចសាហាវCOVID-19 ប្រទេសជាតិយើងជួបការាំងស្ទះក្នុងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានអស់រយះពេល២ឆ្នាំ។

.ដោយសារភាពប៉ិនប្រសព្វក្នុងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជាក្នុងការចាក់ស្រោច វ៉ាក់សាំងដុសជំរុញនិងបន្ថែម ទើបធ្វើអោយព្រះរាជាណាចក្រកម្ពុជាយើងអាចគេចផុតពីជំងឺដ៏កាចសាហាវមួយនេះពេញទូទាំងប្រទេស ។ដោមមើលឃើញពីការថយចុះនៃជំងឺដ៏កាចសាហាវមួយនេះទើបរាជរដ្ឋាភិបាលចាប់ផ្តើមកសាងផ្តើមអភិវឌ្ឍន៍ក្នុងមូលដ្ឋានពាសពេសផ្ទៃប្រទេស។

..ជាចុងក្រោយលោកបានបញ្ជាក់ថា:សព្វថ្ងៃលោកមានកូនប្រុសកូនស្រីក្នុងបន្ទុកចំនួន៨នាក់(ភូមិទាំង៨)លោកត្រូវខិតខំចិញ្ចឹមបីបាច់ថែរក្សាស្រលាញ់ស្មើៗគ្នា។

លោកក៏បានអោយគ្រប់ភូមិទាំង៨រៀបចំដាក់ផែនការកោះប្រជុំស្នើសុំកសាងរាល់ហេដ្ឋារចនាសម្ពន័ក្នុងមូលដ្ឋានដែលជាអទិភាពចំបងដាក់កម្មវិធី៣ឆ្នាំរំកិល និង៥រំកិលផងដែរ។

 

អត្ថបទដែលជាប់ទាក់ទង