បុត្រច្បងសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានជ្រើសរើសបួសមុខភ្លើង តំណាងឲ្យក្រុមគ្រួ សារ នៃសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា

នៅក្នុងពិធីសាសនា នៃពិធីបុណ្យតម្កល់សព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ចាការកងទ័ពជើងគោក ត្រូវបានជ្រើសរើសបួសមុខភ្លើង តំណាងឲ្យក្រុមគ្រួ សារ នៃសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា។

ពិធីសាសនាកោរសក់បួសមុខភ្លើង ដែលប្រារព្វធ្វើឡើងនៅមុខ ព្រះវិហាវត្តបុទុមវតីរាជធានីភ្នំពេញ ការបំបួសមុខភ្លើងជូនភិក្ខុ ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងក្រោមវត្តមានសម្តេចព្រះពុទ្ធជ័យ មុនី ឃឹម សន មេគុណរាជធានីភ្នំពេញ ព្រមទាំងវត្តមានឯកឧត្តម ពេជ សោភណ្ឌ និងលោកជំទាវ ជាមាតាបិតាក្មេក និងលោកជំទាវ ពេជ ចន្ទមុន្នី ជាភរិយារបស់ឯកឧត្តម ហ៊ុន ម៉ាណែត។

សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ជា​គ្រូឧបធ្យា បានប្រោសព្រំ ពុទ្ទិពរជ័យបវរមហាប្រសើរ ជូនភិក្ខុ ហ៊ុន ម៉ាណែត ក្នុងពិធីបួសមុខភ្លើងនេះ សូមបាន ជួបតែសុខសុភមង្គលសិរីវិបុលវឌ្ឍនា ចូលកើតមានដល់គ្រប់ក្រុមគ្រួសារទាំងអស់ ពិសេសឧទ្ទទិស ជូនដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានយោងយិតទៅចាប់បដិ សន្ធិនៅឋានបរមសុខកុំបីឃ្លាងឃ្លាត ដោយប្រការណាមួយ ចាប់តាំងពីថ្ងៃនេះជាដរាបតរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង