ភ្លៀងធ្លាក់មួយមេធំធ្វើឲ្យតាមដងផ្លូវមួយចំនួននៅរាជធានីភ្នំពេញមានការជន់លិច

រាជធានីភ្នំពេញ៖ នារសៀលថៃ្ងទី១០ ខែមិថុនា ឆ្នាំ២០២០ មានភ្លៀងធ្លាក់មួយមេធំអស់រយៈពេលយ៉ាងយូរនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ បន្ទាប់ពីភ្លៀងធ្លាក់រួចមក យើងសង្កេតឃើញនៅតាមបណ្តាវិថីមួយចំនួនមានការជន់លិចទឹក ដែលបង្កផលពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ចំពោះករណីជន់លិចនេះ យើងសង្កេតអាជ្ញាធរបានខិតខំប្រឹងប្រែងរៀបចំប្រព័ន្ធលូ ដើម្បីរំដោះទឹកផងដែរ ប៉ុន្តែដោយសារតែការបោះចោលសម្រាមរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ទើបធ្វើឲ្យមានការកកស្ទះ។

គួរបញ្ជាក់ផងដែរ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀវនឹងនៅតែបន្តធ្លាក់រហូតដល់ថ្ងៃទី ១៦ ខែមិថុនា សូមបងប្អូនប្រជាពលរដ្ឋថែរក្សានូវសុខភាព និងបង្កើនការប្រុងប្រយ័ត្ន នូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

ប្រភព ៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទដែលជាប់ទាក់ទង