ខេង សម្ជស្ស សន្យាថាប្ដេជ្ញាខំតស៊ូពុះពារគ្រប់ឧបសគ្គដើម្បីចូលច្រៀងនឹងក្លាយជាតារាចម្រៀងមួយដួងនៅក្នុងកាឡាក់ស៊ីឲ្យទាល់តែបាន

បងប្អូនប្រិយមិត្តប្រហែលជាធ្លាប់ស្គាល់ហើយតារាចម្រៀង ខេង សម្ជស្ស ដែលបានតស៊ូ ក្នុងអាជីពចម្រៀង បានបង្ហាញបទថ្មីរបស់ខ្លួនចំនួន២បទជាផ្លូវការ។

នេះជាបំណងតាំងពីក្មេងដែល ខេង សម្ជស្ស ចង់បានយូរឆ្នាំមកហើយ ដើម្បីធ្វើជាអ្នកចម្រៀងច្រៀងតាមផលិតកម្ម នឹងសម្តែងបទចម្រៀង ហើយនិងច្រៀងតាមឆាកតន្ត្រីនានា។

ខេង សម្ជស្ស ត្រូវបានមហាជនចាប់ផ្តើមស្គាល់និងមានឈ្មោះបោះសំឡេងក្រោយពេល នាងបានតស៊ូ ដើរច្រៀងនៅតាមកម្មវិធីមួយចំនួន។ នាងស្រឡាញ់ អាជីពនេះ បើទោះជាមានការពិបាកប្រជែងទីផ្សារ តែនាងនៅតែពុះពារគ្រប់ឧបសគ្គទៅមុខឲ្យបាន។ បទចម្រៀងMV ២បទ ដែលមាន ចំណងជើងថា «សារ៉ាវ៉ាន់ផ្សងស្នេហ៏» និងបទ«ក្រមុំហ្វេសបុក» បានបង្ហោះនៅលើយូធូប និងបណ្ដាញហ្វេសប៊ុក បទទាំង២នេះ មានការចាប់ អារម្មណ៏ ច្រើនពីទស្សនិកជន ជាពិសេសបទ«ក្រមុំFacebook» ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងមានការគាំទ្រកន្លងមកនេះ។

ក្នុងពេលថ្មីៗនេះយើងសង្កេតឃើញថាហ្វេសប៊ុករបស់កញ្ញាខេងសម្ផស្សបានស៊ែរពី youtube មកហ្វេសប៊ុករបស់កញ្ញាផ្ទាល់ដោយកញ្ញាបានសរសេរថា (នាងខ្ញុំ ខេងសម្ផស្សពិតជាស្រឡាញ់និងកោតសរសើរផលិតកម្មកាឡាក់សុីរបស់លោកឧកញ៉ាឡេងណាវ៉ាត់ត្រាខ្លាំងណាស់នាងខ្ញុំសូមសន្យាថាប្ដេជ្ញាខំតស៊ូពុះពារគ្រប់ឧបសគ្គដើម្បីចូលច្រៀងនឹងក្លាយជាតារាចម្រៀងមួយដួងនៅក្នុងកាឡាក់ស៊ីឲ្យទាល់តែបាន។

តើវាសនាតារាចំរៀងខេងសម្ផស្សអាចចូលច្រៀងក្នុងផលិតកម្មកាឡាក់ស៊ីណាវ៉ាត់ត្រាបានឬអត់អាស្រ័យលើសំណាងរបស់នាងនិងការខិតខំប្រឹងប្រែងពុះពារឧបសគ្គរបស់នាងកន្លងមកនេះ។
ចង់ដឹងថាបទ(ក្រមុំហ្វេសប៊ុក)របស់កញ្ញាខេងសម្ផស្សមានភាពទាក់ទាញនិងប្រជាប្រិយភាពបែបណាតោះទស្សនាដូចតទៅ:

អត្ថបទដែលជាប់ទាក់ទង