ភ្ញាក់ផ្អេីលខ្លាំងណាស់ស្រ្តីម្នាក់ធ្លាប់តែជាមនុស្សចេះដឹងមួយរូប ដែរសង្គមទទួលស្គាល់ តាមពិតជាជនឈរបោកសោះ ស្រ្តី ឈ្មោះ ហុក ផល្លា ត្រូវបានកំលាំងព្រហ្មទណ្ឌកំរិតស្រាលធ្វេីការឃាត់ខ្លួន

ភ្នំពេញ÷ កាលពីវេលាម៉ោង ១០:៤០នាទីព្រឹក ព្រហ្មទណ្ឌកម្រិតស្រាលធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះផល្លាភេទស្រី ហុកផល្លា ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅសង្កាត់លេខ ៣ ក្រុងភ្នំពេញ មានទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ ០២ ផ្លូវលេខ ០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងប្ដីឈ្មោះ ឃឹម ស្តើង ដែលជាជនជាប់ចោទក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥៨១៤ ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានទីលំនៅភ្នំពេញថ្មីពាក់ព័ន្ធនឹងរឿងឆបោកទឹកប្រាក់ចំនួន៣៥ ម៉ឺនដុល្លារ។

តាមប្រភពព័ត៌មានដែលទទួលបានពីប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់មកអង្គភាពសារព័ត៌មាន CS news Live ក្នុងការឃាត់ខ្លួនស្ត្រីឈ្មោះផល្លានេះគឺពាក់ព័ន្ធនឹងរឿងឆបោកប្រាក់ចំនួន 35 ម៉ឺនដុល្លារ ពីឈ្មោះ ហ៊ាង រតនា។
យោងតាមការបកស្រាយរបស់ដើមបណ្ដឹងលោកហ៊ាង រតនា បានបញ្ជាក់ថាស្ត្រីឈ្មោះ ហុក ផល្លា ត្រូវបានឃាត់ខ្លួនពីរដងហើយលើកក្រោយនេះ ប្តី របស់ផល្លាបានចេញសែកដែលមានទឹកប្រាក់ចំនួន ៣៥មឺុន ដុល្លារដេីម្បីធានាឲ្យនៅក្រៅឃុំ ក៏ប៉ុន្តែសាច់ទាំងអស់នោះមិនមានទឹកប្រាក់នោះទេ (សែកក្លែងក្លាយ) ។
ឥឡូវចាប់ បានប្រពន្ធ ម្តងទៀត .ប្តីដែលដាក់ សែក មិនទាន់ចាប់បានទេ ព្រោះវានៅក្នុងផ្ទះ បុរី ឈូកវា ១ ផ្លូវ d ផ្ទះ លេខ ៧ ចាប់ ម៉ោង ១០ .៤២នាទី

លោក ហ៊ាង រតនា បានដាក់ពាក្យបណ្ដឹងមក កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលបានឃាត់ខ្លួនជនជាប់ចោទឈ្មោះ ហុក ផល្លា ម្តងទៀត ចំនែកប្តីឈ្មោះ ឃឹម ស្តើង ត្រូវជាប្ដីតុលាការកំពុងតែកសាងសំណុំរឿងដើម្បីឃាត់ខ្លួនផងដែរ។
លោកហេងរតនាបានបញ្ជាក់ទៀតថាដោយជនជាប់ចោទតែងតែព្យាយាមគេចវេសមិនព្រមចូលខ្លួនដោះស្រាយសងសំណងទៅដើមបណ្ដឹង និង បានចេញសែកក្លែងក្លាយ និង ប្លង់ដី នៅរៀនចំនួន ៧ហិចតាសុទ្ធតែប្លង់ក្លែងក្លាយ។

លោកហ៊ាងរតនាបានបញ្ជាក់ថែមទៀតថាប្រពន្ធឈ្មោះហុក ផល្លា ដែលជាជនជាប់ចោទនោះបានស៊ីញ៉េសែកស្អុយអោយលោក ហ៊ាងរតនា ក្រោយមកទៀតប្តីក៏បានស៊ីញ៉េសែកស្អុយទៀត បន្ទាប់មកទៀតក៏បានប្រគល់ប្លង់រឹងក្លែងក្លាយអត់មានដីទៀត ជនឆបោកពីរនាក់ប្ដីប្រពន្ធនេះពិតជាជំនាញមែន!

បច្ចុប្បន្ននេះលោក TAKAHASHI AKIHIRO ជនជាតិជប៉ុន ដែលមានតំណាងដោយលោក ហ៊ាងរតនា កំពុងព្យាយាមស្វែងរកនឹងចាប់ខ្លួនប្តីដែលមានឈ្មោះ ឃឹម ស្តើង ដែលបានរត់គេចខ្លួនបាត់ស្រមោល៕

អត្ថបទដែលជាប់ទាក់ទង