សមាគមគ្រឿងសម្អាង CCA សហការជាមួយការិយាល័យមេធាវី BT គ្រោងបើកកវគ្គបណ្តុះបណ្តាលចំណេះដឹងលើវស័យគ្រឿងសម្អាងថ្ងៃសៅរ៍ទី២៤ខែតុលាឆ្នាំ២០២០ខាងមុ

(ភ្នំពេញ)៖ ប្រទេសកម្ពុជាបានរីកចម្រើនស្ទើរតែគ្រប់វិស័យ ក្នងនោះយើងសង្កេតឃើញថាបច្ចុប្បន្ននេះវិស័យផលិតផលគ្រឿងសម្អាង អាហារបំបន់ នំចំណីអាហារជាច្រើន ដែលមានការនាំចូលក្រៅស្រុកនិងផលិតក្នុងស្រុកដើម្បីធ្វើការចែក ចាយ និងលក់លើទីផ្សារកកម្ពុជានិងតាមប្រព័ន្ធអនឡាញ ។ទន្ទឹមនឹងនោះ អាជីវករដែលរកស៊ីក្នុងវិស័យគ្រឿងសម្អាង អាហារបំបន់ នំចំណីអាហារ ធ្វើការនាំចូល ចែក ចាយ ផលិត នូវផលិតផលទាំងនោះមានក្ដីកង្វល់ចំពោះចំណេះដឹងក្នុងវិស័យនេះក៏ដូចជាការស្នើសុំច្បាប់ឲ្យមានស្ដង់ដារ បច្ចេកទេស ស្របតាមច្បាប់របស់កម្ពុជា។
តើវិស័យគ្រឿងសម្អាង អ្នករកស៊ីត្រូវចេះអ្វីខ្លះលើវិស័យច្បាប់?
តើហានិភ័យអ្វីខ្លះដែលអ្នករកស៊ីក្នុងវិស័យគ្រឿងសម្អាងតែងតែជួបប្រទះ?
តើអ្នករកស៊ីវិស័យគ្រឿងសម្អាងក្រៅពីផ្លូវច្បាប់តើម្ចាស់អាជីវកម្មត្រូវចេះអ្វីខ្លះទៀត?
ដោយសារមានសំណូមពរ និងតម្រូវការចាំបាច់ជាច្រើនទៅលើចំណេះដឹងវិស័យគ្រឿងសម្អាងសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA) បានស្នើសុំកិច្ចសហការជាមួយការិយាល័យមេធាវី BT ដើម្បីបង្កើតវគ្គបណ្តុះបណ្តាលមួយនេះកើតឡើង ស្ដីពីចំណេះដឹងផ្លូវច្បាប់វិស័យគ្រឿងសម្អាង នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២០ខាងមុខនេះ រយៈពេល១ថ្ងៃពេញគឺវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង៥:០០ល្ងាច នៅទីស្នាក់ការសមាគមCCAស្ថិតនៅផ្ទះលេខៈ៤៥អ៊ី៨E2 ផ្លូវវត្តអង្គតាម៉ិញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា គោលបំណងនៃវគ្គនេះគឺ ចង់ឃើញកូនសិស្សក៏ដូចជាសិក្ខាកាមដែលចូលរួមទទួលបានចំណេះដឹងអំពីផ្លូវច្បាប់លើវិស័យគ្រឿងសម្អាង ទាំងនាំចូល និងផលិតក្នុងស្រុក អោយរត់ច្បាប់បានលឿន និងត្រឹមត្រូវជាពិសេសគឺអោយមានការប្រកួតប្រជែងស្មើភាពគ្នាចំពោះមុខច្បាប់។

សូមជម្រាបជូនថាក្នុងគោលបំណង និងទស្សនៈវិស័យរបស់សមាគមCCA ដូចជា៖
-ចូលរួមមសហការជាមួយអាជ្ញាធរ ស្ដាប័នពាក់ពន្ធលើកកម្ពស់ និងទប់ស្កាត់ គ្រឿងសម្អាងក្លែងក្លាយដែលកំពុងបំផ្លាញសុខភាពអ្នកប្រើប្រាស់។
-គាំទ្រផលិតផលដែលនាំចូលមានការចុះបញ្ជីត្រឹមត្រូវនិងទទួលស្គាល់ដោយមន្ទីពាក់ពន្ធ័របស់កម្ពុជា។
-រកទីផ្សារកន្លែងតាំងពិព័រណ៌ និងបង្កើតទីផ្សារសម្រាប់តាំងលក់ផលិតក្នុងនិងក្រៅស្រុក។
-ជួយគាំពារនិងលើកកម្ពស់អាជីវករដែលជាម្ចាស់ផលិតផលគ្រឿងសម្អាងក្នុងស្រុកឲ្យមានការទទួលស្គាល់ជាផ្លូវការគ្រប់ស្ថាប័នពាក់ព័ន្ធដែលជាសក្កានុពល ឆ្ពោះទៅរកទីផ្សារប្រកួតប្រជែងផលិតផលគ្រឿងសម្អាងលើទីផ្សារកម្ពុជា។
 ម្ចាស់អាជីវករដែលចូលជាសមាជិកសមាគមCCA ទទួលបានអត្ថប្រយោជន៍ដូចជា៖
-ទទួលបានប្រឹក្សាយោបល់អំពីការដឹកនាំក្រុមហ៊ុន
-ទទួលបានការរៀបចំច្បាប់ និងប្រឹក្សាហានិភ័យ
-មានពេលមានបញ្ហា សមាគមនិងបញ្ជូនមេធាវីសមាគមជួយការពារសិទ្ធិ
-ប្រជុំប្រចាំខែដើម្បីធ្វើបច្ចុប្បន្នភាព និងចែករំលែកបទពិសោធន៍
-ការពារផលប្រយោជន៍ស្រប់ច្បាប់របស់សមាជិក ការប្រកួតប្រជែងមិនស្មើភាពគ្នា
-ទទួលបានលិខិតការបញ្ជាក់ពីសមាគលើស្ដង់ដាររបស់ក្រុមហ៊ុន
-ទទួលបានលិខិតធានាលើទំនុកចិត្តពីសមាគមទៅដៃគូ និងរោងចក្រ
-ផ្គូផ្គងកិច្ចសហប្រតិបត្តិការបរទេស រវាងសមាគមនិង រោចចក្រ
-ផ្សារភ្ជាប់ពាណិជ្ជកម្មនិង ពិពណ៌អន្តរជាតិ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០កន្លងទៅសមាគម អ្នកប្រឹក្សាយោបល់គ្រឿងសម្អាង (CCA) បានស្នើសុំកិច្ចសហការជាមួយការិយាល័យមេធាវី BTបើកវគ្គបណ្ដុះបណ្ដាលស្ដីពីចំណេះដឹងផ្លូវច្បាប់វិស័យគ្រឿងសម្អាង ដែលមានសិក្ខាកាមចូលរួមចំនួន២៦ក្រុមហ៊ុន៕

អត្ថបទដែលជាប់ទាក់ទង