ពិតជាកក្រើកទៀតហើយ! ស្ត្រីម្នាក់នាំកូននិងបក្ខពួក មកអុកឡុកពិធីមង្គលការរបស់គេហើយចោទប្រកាន់គេថាដណ្ដើមប្ដីរបស់ខ្លួនត្រូវបានលាតត្រដាងការពិតអស់ហើយ

ខេត្តកណ្តាល÷ តើប្រិយមិត្តមាននៅចាំដែរឬទេកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះមានស្ត្រីម្នាក់បានមកអះអាងថាជាប្រពន្ធដេីមហេីយមកអុកឡុករារាំងកម្មវិធីមង្គលការអតីតជាប្តីកំពុងតែចូលរោងការ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល

បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយអ្វីដែលធ្វើអោយមានការភ្ញាក់ផ្អើលនោះគឺស្ត្រីដែលរៀបការជាមួយបុរសនោះបានទទួលរងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរថាជាស្ត្រីឆក់យកប្ដីរបស់គេវិញ

បេីតាមការបញ្ជាក់ឈ្មោះ លីច្រាយ ភេទប្រុសអាយុ២៩ជាតួអង្គ កូនកម្លោះក្នុងការដង្ហែផ្កាស្លារចូលរោងជយ័បានរាបរាប់ប្រាប់មកអ្នកសារព៍ត៌មានថា រូបលោក លី ច្រាយ ធ្លាប់មានប្រពន្ធម្តងរួចមកហេីយឈ្មោះ ហុកស្រីណុច ភេទស្រី អាយុ២៥ឆ្នាំនឹងមានកូនប្រុសម្នាក់ដែរ
មានទីលំនៅបច្ចុប្បន្នភូមិទួលកី ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល
តែដោយសារការរស់់នៅជាមួយគ្នាមិនចុះសម្រុងនឹងគ្នាចេះតែរកាំរកុះ ពីមួយថ្ងៃទៅទេីបឈានដល់ថ្ងៃចែកផ្លូវ លែងលះគ្នាតាមផ្លូវច្បាប់។

ក្រោយពីលែងលែងលះជាមួយប្រពន្ធដេីមឈ្មោះហុកស្រីណុច ដាច់ស្រលះហេីយលោក លីច្រាយជាកូនកម្លោះបានឲ្យឪពុកម្តាយចាស់ទុំអ្នកស្រុកអ្នកភូមិចូលមកស្តីដណ្តឹងនាងខ្ញុំ(ប្រុញសារី)តាមប្រពៃណី
ក្រោយពីចាស់ទុំបានស្តីដណ្តឹងហេីយក៏បានកំណត់ថ្ងៃចូលរោងជយ័
នៅថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២០នេះតែម្តងទៅ
ដោយមានអនុញាតិច្បាប់រៀបអាពាហ៍ពិពាហ៍ចេញដោយលោកចៅសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល

អ្វីដែលគាត់រំពឹងថាកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់នឹងដំណេីរយ៉ាងរលួនស្រាប់តែលេចមុខស្ត្រីដែលគេស្គាល់ថាជាអតីតប្រពន្ធដេីមនឹងគួរកនមករារាំងមិនអោយហែរជំនួននឹងរៀបមង្គលការបាននោះទេ
ទេីបមានការភ្ញាក់ផ្អេីលដល់សាច់ញាតិអ្នកភូមិផងរបងជាប់គ្នាព្រមទាំសម្ថកិច្ចអាជ្ញាធរមូលដ្ឋានអញ្ជេីញភាគីដែលពាក់ពន្ធ័ទៅដោះស្រាយគ្នានៅសាលាសង្កាតរកាខ្ពស់

ហេីយក៏មានកាវាយប្រហាររិះគន់មកលេីនាងខ្ញុំយ៉ាងចាស់ដៃតាមបណ្តាញសង្គមហ្វេសប៊ុក
នាងខ្ញុំ ប្រុញ សារី សូមជំរាបជួនបងប្អូនទាំងអស់ឲ្យបានជ្រាបថានាងខ្ញុំរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោក លីច្រាយ នេះដោយមានការទទួលត្រឹមត្រូវតាមផ្លូវច្បាប់ជាធរមាន
សូមកុំភន្ត័ច្រឡុំទៀតទៅ។

បើយោងតាម ដីការតង្កល់រឿងទុកឥតចាត់ការរបស់អយ្យការអមសាលាដំបូងខេត្តកណ្តាលសំណុំរឿងព្រហ្មទណ្ឌលេខ ៩១៧ អ.កចុះថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០ លេក ៥៣៩ ដក.ឥចក/២០២០ បានរកឃើញថា ឈ្មោះ លីច្រាយ ភេទប្រុស អាយុ២៩ ឆ្នាំ មិនមានពាក់ព័ននឹងបទល្មើសណាមួយ ដូចពាក្យហុកស្រីណុចភេទស្រីអាយុក ២៥ ឆ្នាំ ចោតប្រកាត់នោះទេ។

ចំណែក នាង ហុកស្រីណុច
និងប៉ាក់ពួកគូកននាងខ្ញុំ ប្រុញសារី នឹងដាក់ពាក្យបណ្ដឹងទៅស្ថាប័នតុលាការពីបទរារាំងរំខានកម្មវិធីរៀបមង្គលការរបស់ពួកខ្ញុំទាំងពីរទៅតាមផ្លូវច្បាប់។

អត្ថបទដែលជាប់ទាក់ទង