ពិតជាកក្រើកទៀតហើយ ស្ត្រីម្នាក់នាំកូននិងបក្ខពួក មកអុកឡុកពិធីមង្គលការរបស់គេហើយចោទប្រកាន់គេថាដណ្ដើមប្ដីរបស់ខ្លួនត្រូវបានលាតត្រដាងការពិតអស់ហើយ

ខេត្តកណ្តាល÷ តើប្រិយមិត្តមាននៅចាំដែរឬទេកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះមានស្ត្រីម្នាក់បានមកអះអាងថាជាប្រពន្ធដេីមហេីយមកអុកឡុករារាំងកម្មវិធីមង្គលការអតីតជាប្តីកំពុងតែចូលរោងការ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយអ្វីដែលធ្វើអោយមានការភ្ញាក់ផ្អើលនោះគឺស្ត្រីដែលរៀបការជាមួយបុរសនោះបានទទួលរងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរថាជាស្ត្រីឆក់យកប្ដីរបស់គេវិញ។

បេីតាមការបញ្ជាក់ឈ្មោះ ប្រុញ សារី ភេទស្រីអាយុ៣៥ឆ្នាំជាតួអង្គ កូនក្រមុំក្នុងដង្ហែផ្កាស្លារចូលរោងជយ័បានរៀបរាប់ប្រាប់ថា កូនកម្លោះដែលត្រូវហែរផ្កាស្លារចូលរោងជយ័នេះឈ្មោះ លី ច្រាយ ធ្លាប់មានប្រពន្ធម្តងរួចមកហេីយឈ្មោះ ហុកស្រីណុច ភេទស្រី អាយុ២៥ឆ្នាំ នឹងមានកូនប្រុសម្នាក់ដែរ មានទីលំនៅបច្ចុប្បន្នភូមិទួលកី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល តែដោយសារការរស់់នៅជាមួយគ្នាមិនចុះសម្រុងនឹងគ្នាចេះតែរកាំរកុះ ពីមួយថ្ងៃទៅទេីបឈានដល់ថ្ងៃចែកផ្លូវ លែងលះគ្នាតាមផ្លូវច្បាប់។

ក្រោយពីលែងលែងលះជាមួយប្រពន្ធដេីមឈ្មោះហុក ស្រីណុច ដាច់ស្រលះហេីយលោក លី ច្រាយ ជាកូនកម្លោះបានឲ្យឪពុកម្តាយចាស់ទុំអ្នកស្រុកអ្នកភូមិចូលមកស្តីដណ្តឹងនាងខ្ញុំ(ប្រុញ សារី)តាមប្រពៃណី ក្រោយពីចាស់ទុំបានស្តីដណ្តឹងហេីយក៏បានកំណត់ថ្ងៃចូលរោងជយ័ នៅថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២០នេះតែម្តងទៅ
ដោយមានអនុញាតិច្បាប់រៀបអាពាហ៍ពិពាហ៍ចេញដោយលោកចៅសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល

អ្វីដែលគាត់រំពឹងថាកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់នឹងដំណេីរយ៉ាងរលូនស្រាប់តែលេចមុខស្ត្រីដែលគេស្គាល់ថាជាអតីតប្រពន្ធដេីមនឹងបក្សពួកគូរកនមករារាំងមិនអោយហែរជំនួននឹងរៀបមង្គលការបាននោះទេ
ទេីបមានការភ្ញាក់ផ្អេីលដល់សាច់ញាតិអ្នកភូមិផងរបងជាប់គ្នាព្រមទាំសម្ថកិច្ចអាជ្ញាធរមូលដ្ឋានអញ្ជេីញភាគីដែលពាក់ពន្ធ័ទៅដោះស្រាយគ្នានៅសាលាសង្កាតរកាខ្ពស់ ហេីយក៏មានកាវាយប្រហាររិះគន់មកលេីនាងខ្ញុំយ៉ាងចាស់ដៃតាមបណ្តាញសង្គមហ្វេសប៊ុក នាងខ្ញុំ ប្រុញ សារី សូមជំរាបជួនបងប្អូនទាំងអស់ឲ្យបានជ្រាបថានាងខ្ញុំរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោក លីច្រាយ នេះដោយមានការទទួលស្គាល់ត្រឹមត្រូវតាមផ្លូវច្បាប់ជាធរមាន សូមកុំភន្ត័ច្រឡុំទៀតទៅ។

ចំណែកអតីតប្រពន្ធដើមឈ្មោះ ហុកស្រីណុច និងគូកននាងខ្ញុំ ប្រុញសារី នឹងដាក់ពាក្យបណ្ដឹងទៅស្ថាប័នតុលាការពីបទរារាំងរំខានកម្មវិធីរៀបមង្គលការរបស់ពួកខ្ញុំទាំងពីរ៕

 

អត្ថបទដែលជាប់ទាក់ទង