ផ្ញាក់ផ្អើលខ្លាំង!កម្មករម្នាក់ធ្លាក់ស្លាប់នៅក្នុងការដ្ឋាន « បុរីប៊្លូ ដាយមិន » មិនរាយការណ៍ ប្រាប់សមត្ថកិច្ច

ភ្នំពេញ ៖ កម្មករម្នាក់ បានធ្លាក់ស្លាប់ នៅក្នុងការដ្ឋាន បុរីប៊្លូដាយមិន កាលពីវេលាម៉ោង ប្រមាណ២និង៣០នាទីរសៀលថ្ងៃទី១៨ខែតុលា ឆ្នាំ ២០២០ នៅក្នុងការដ្ឋាន បុរីប៊្លូដាយមិន ស្ថិតនៅក្នុងក្រុមទី៧ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។

ប្រភពបានឱ្យដឹងថា កម្មកររងគ្រោះមានឈ្មោះ អាន ចូច ភេទប្រុសអាយុ ២១ឆ្នាំ ជាកម្មករសំណង់ ផ្នែកក្តារពុម្ព ស្នាក់នៅ ទីតាំងការដ្ឋានបុរីខាងលើ និងមានស្រុកកំណើត នៅឃុំ គោកជូន ស្រុកអង្គជុំ ខេត្តសៀមរាប ។

ប្រភពបន្តថា នៅមុនពេលកើតហេតុ មេការឈ្មោះ ឡាយ ហ៊ល បានបញ្ជាអោយជនរងគ្រោះ មកតម្លើងពុម្ព នៅក្នុងការដ្ឋានខណៈនោះជនរងគ្រោះ ឡើងទៅជាន់ទី៣ ក៏បានរអិលជើង ធ្លាក់មកក្រោម បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ តែអ្នកខ្លះថាស្លាប់តាំងពីកន្លែងកើតហេតុ ។ ភ្លាមៗមេការ ក៏ក៏បានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យតុសិត តែគ្រូពេទ្យស្លាប់បាត់ទៅហើយ ។

ភ្លាមៗមេការពុំបានរាយការណ៍ប្រាប់ នគរបាលមូលដ្ឋាន ឡើយ ក៏បានហៅរថយន្ត ដឹកទៅធ្វើបុណ្យ នៅស្រុកក្នុងតម្លៃ៦០០ដុល្លារ។លុះក្រោយមកនៅវេលាល្ងាច ទើបសមត្ថកិច្ចដឹង ហើយនគរបាលប៉ុស្តិ៍ព្រែកតាសេក និងនគរបាលខណ្ឌជ្រោយចង្វារ ក៏បានចុះទៅសាកសួរ តែខាងបុរីមិនអនុញ្ញាតអោយចូលឡើយ។ ទើបហៅមេការទៅសាកសួរ នៅអធិការដ្ឋានខណ្ឌទាំងយប់ ក្រោយមកទើបឱ្យត្រឡប់ទៅវិញ ។

គួរបញ្ជាក់ថា មានបុរីជាច្រើនកន្លងមក បានចាត់ទុកបុរីរបស់ខ្លួន ដូចជាតំបន់ស្វយ័ត ( មានអ្នកកាង) ដោយដាក់កម្លាំងសន្តិសុខ ការពារមិនឱ្យអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋាន ចេញចូលឡើយនៅពេលមានករណី គ្រោះថ្នាក់ផ្សេងៗកើតឡើង ៕ ដោយ ៖ ប៉ូច គឹមសុខ

អត្ថបទដែលជាប់ទាក់ទង