អាសូរណាស់ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ទៀតហើយ!សូមឪពុកម្ដាយគ្រប់រូបបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់កុំបណ្ដោយឱ្យក្មេងតូចៗទៅលេងទឹកឲ្យសោះ ព្រោះខ្លាចក្មេងលង់ទឹក។

#ឃុំព្រែកដំបង
#ករណីលង់ទឹកស្លាប់
– កើតហេតុថ្ងៃទី ១៩.១០.២០២០ វេលាម៉ោង១៧:០០នាទី ។
– ចំណុច រណ្ដៅដីក្រោយឡឥដ្ឋ របស់ឈ្មោះ សុិន បូពិត ភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
*ជនរងគ្រោះ ០១នាក់÷
១.ឈ្មោះ រឿន សីហា ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅឡឥដ្ឋ របស់ឈ្មោះសុិន បូពិត ភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

*ជនរងគ្រោះ ០១នាក់÷
១.ឈ្មោះ រឿន សីហា ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅឡឥដ្ឋ របស់ឈ្មោះសុិន បូពិត ភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

*វត្ថុតាងចាប់យក÷ គ្មាន
#សភាពនៃរឿងហេតុ
យោងតាមការបំភ្លឺរបស់ឪពុកម្ដាយជនរងគ្រោះបញ្ជាក់ថា÷ កន្លងមកអ្នកទាំងពីរ(ឪពុកម្តាយរបស់ជនរងគ្រោះ) តែងតែនាំជនរងគ្រោះ(កូនបង្កើត) និងកូនស្រីម្នាក់ទៀតឈ្មោះ រឿន ស្រីកា អាយុ០៧ឆ្នាំ មកកន្លែងខ្លួនធ្វើការអូសឥដ្ឋនៅក្នុងឡឥដ្ឋ រហូតដល់វេលម៉ោង ១១:០០នាទី ក្រោយពីឈប់សម្រាកពីការងារ ទើបនាំកូនទាំងពីរនាក់ទៅផ្ទះ នៅក្នុងឡឥដ្ឋវិញ ដើម្បីដាំបាយហូបជារៀងរាល់ថ្ងៃ។


លុះនៅថ្ងៃកើតហេតុ វេលាម៉ោង១៤:០០នាទី ឪពុកម្តាយរបស់ជនរងគ្រោះ បាននាំជនរងគ្រោះ និងកូនស្រី មកកន្លែងខ្លួនធ្វើការដូចសព្វដង ពេលមកដល់កន្លែងធ្វើការ ជនរងគ្រោះ និងបងស្រីក៏ដូចជាក្មេងៗដទៃទៀត បាននាំគ្នាទៅលេងនៅកន្លែងកើតហេតុ ចំណែកឪពុកម្ដាយក៏ធ្វើការអូសឥដ្ឋជាធម្មតា មិនបានតាមមើលកូនដោយគិតថា កូនទាំងពីរនាក់រត់លេងនៅក្នុងឡឥដ្ឋមិនដែលមានបញ្ហាអ្វី រហូតដល់វេលាម៉ោង១៧:០០នាទី បងស្រីរបស់ជនរងគ្រោះ ឈ្មោះរឿន ស្រីកា បានរត់ពីក្រោយឡឥដ្ឋមកប្រាប់ឪពុកម្ដាយរបស់ខ្លួនថា÷ អាសីហា លង់ទឹក ឮដូច្នេះឪពុកម្ដាយជនរងគ្រោះ ក៏បានស្រែកឆោឡោឲ្យកម្មករដទៃទៀតទៅជួយរាវរកកូននៅក្នុងទឹករណ្ដៅដីក្រោយឡឥដ្ឋ ចំងាយពីឡឥដ្ឋប្រហែល៧០ម៉ែត្រ ពេលទៅដល់មាត់រណ្តៅដីឪពុកជនរងគ្រោះ និងកម្មករដទៃទៀតបាននាំគ្នាចុះក្នុងទឹកដើម្បីរាវរកជនរងគ្រោះ បានប្រហែល ១០នាទីក្រោយមក ក៏បានឃើញសពជនរងគ្រោះនៅចម្ងាយពីមាត់រណ្ដៅប្រហែលមួយម៉ែត្រ ជម្រៅដល់បាតរណ្ដៅប្រហែល ០៥ ម៉ែត្រ បន្ទាប់មកក្រុមគ្រួសាររួមទាំងកម្មករដទៃទៀត បាននាំគ្នាស្រង់ និងជួយធ្វើចលនាដើម្បីឱ្យជនរងគ្រោះដឹងខ្លួន តែជនរងគ្រោះនៅតែមិនដឹងខ្លួន ហើយក្រុមគ្រួសារក៏បាននាំជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែនរកាកោង ពេលមកដល់ក្រុមគ្រូពេទ្យបានប្រាប់ទៅឪពុកម្ដាយជនរងគ្រោះថា÷(ជនរងគ្រោះបានស្លាប់បាត់ហើយ)។ បន្ទាប់មកក្រុមគ្រួសាររបស់ជនរងគ្រោះក៏បានយកសពជនរងគ្រោះ មកធ្វើបុណ្យតាមប្រពៃណីនៅចំណុចវត្តចតុមុខខារាម ហៅវត្តចុងព្រែក ឃុំរកាកោងទី២ ស្រុកមុខកំពូលខេត្តកណ្ដាល។ រហូតដល់វេលាម៉ោង ១៧:៥០នាទី ឪពុកម្ដាយរបស់ជនរងគ្រោះ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង។ ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក អជ្ញាធរនិងគ្រូពេទ្យ ចុះទៅពិនិត្យសាកសពជនរងគ្រោះ ក្រោយពីការពិនិត្យឃើញថា÷ នៅលើខ្លួនសាកសពមានលាមក ជាប់នឹងរន្ធគូទរបស់ជនរងគ្រោះ និងមានទឹកហ៊ាចេញតាមមាត់ ក្រៅពីនេះនៅលើខ្លួនសាកសពពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។
***ការសន្និដ្ឋាននិងវាយតំលៃរបស់គ្រូពេទ្យឃើញថា ជនរងគ្រោះពិតជាបានលង់ទឹកស្លាប់ប្រាកដមែន។
សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

អត្ថបទដែលជាប់ទាក់ទង