ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

(ព្រៃវែង)៖ ដោយមានបទបញ្ជាពី លោកឧត្ដមសេនីយ៏ត្រី ឈួន គីមសានមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រៃវែង និងមានការសម្របសំរួលពី ឯកឧត្ដម ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ។

ជាលទ្ធផលនៅថ្ងៃ១៦ខែតុលាឆ្នាំ២០២០ម៉ោង១១និង៣០នាទី កំលាំងមន្ទីរយុត្តិធម៌សហការជាមួយ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៏ ចំនួន០៨នាក់ដឹកនាំដោយលោកវរសេនីយ៏ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ ចុះអនុវត្តបង្ក្រាប បទល្មើសគ្រឿងញៀន នៅចំណុចភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ១.ឈ្មោះ ជុង តាំងអ៊ុក ភេទប្រុស អាយុ២១ឆ្នាំ។ ២.ឈ្មោះ ង្វៀង វាំងហេវ ភេទប្រុស អាយុ២១ឆ្នាំ។ ៣.ឈ្មោះ អ៊ាង ហុង ភេទប្រុស អាយុ៤១ឆ្នាំ។ ៤.ឈ្មោះអ៊ាង ហុកកាង ភេទប្រុស អាយុ៣៣ឆ្នាំ។ ៥.ឈ្មោះអ៊ាង ហុកលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ។ អ្នកទាំង០៥នាក់ មុខរបរជាកម្មករ រស់នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ខេត្តព្រៃវែង។

ចាប់យកវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស ចំនួន០៥កញ្ចប់តូច. ដែកកេះចំនួន០១ .ទូរសព្ទ័ដៃចំនួន០១គ្រឿង .ឧបករណ៏ជក់ថ្នាំញៀន ០១សម្រាប់ . ឧបករណ៏ចែកថ្នាំ០១ ថង់សម្រាប់ចែកថ្នាំមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង អ.ហ ខេត្ត បញ្ចូនដល់សាលាដំបូងខេត្តហើយ ស្រាប់តែ ឯកឧត្ដម ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រៃវែង មិនធ្វើការបំភ្លឺទេ សូមទាក់ទងទៅលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង តំណាងអយ្យការ សាលាដំបូងខេត្ត្តព្រៃវែង ជាអ្នកកាន់សំណុំរឿង លោកបានបញ្ចាក់នារសៀលថ្ងៃទី១៨ ខែតុលាឆ្នាំ២០២០ប្រាប់អ្នកសារព័ត៌មានថា ករណីខាងលើ លោកសម្រេចបន្តទៅចៅក្រមស៊ីបសួរហើយ បានដាក់នៅក្រោមការត្រួតពិនិត្យហើយ តែមិនបញ្ជាក់ថា ត្រូវឃុំខ្លួនប៉ុន្មាននាក់នោះទេ។

គួររម្លឹកផងដែរថាកលាំងអាវុធហត្ថចាប់បានមុខសញ្ញាទី១ឈ្មោះ អ៊ាង ហុង ភេទប្រុស អាយុ៤១ឆ្នាំ ដែលជាម្ចាស់ផ្ទះហើយ ថែមទាំងឆែករកថ្នាំញៀនរកឃើញថ្នាំញៀន៤កញ្ចប់តូច។ ទី២ ឈ្មោះ អ៊ាង ហុកកាង។ ទី៣ឈ្មោះ អ៊ាង ហុកលី បែរជា ដាក់នៅក្រោមការត្រួតពិនិត្យវិញ ។

រីឯឈ្មោះ ជុង តាំងអ៊ុក និងឈ្មោះ ង្វៀង វាំងហេវ ត្រូវបានសម្រេចឃុំខ្លួន ធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ទៅវិញ

អត្ថបទដែលជាប់ទាក់ទង