ខឹងប្រពន្ធជិះម៉ូតូស្កាត់ ពីកំពង់ធំមកភ្នំពេញ ផឹកស្រវឹងទៅរកនារីនៅវត្តភ្នំ លុះចូលផ្ទះសំណាក់ ពេលដេកលក់នាងសុីដាច់ម៉ូតូ ហុងដាឌ្រីមស៊េរី២០២០ទៅបាត់!
(ភ្នំពេញ) ៖ បុរសម្នាក់បានឈ្លោះប្រកែកជាមួយប្រពន្ធតិចតួច ក៏ជិះម៉ូតូពីខេត្តកំពង់ធំមកដល់ភ្នំពេញ ដើម្បីទៅរកសេវាផ្លូវភេទនៅវត្តភ្នំ រួចនាំនាងចូលផ្ទះសំណាក់ ស្រាប់តែអស់ម៉ូតូមួយគ្រឿងបង្កឲ្យមានការផ្អើលឆោឡោកាលពីម៉ោង8៨និង៣០នាទីយប់ ថ្ថ្ងៃទី១៩ ខែតុលា ឆ្ឆ្នាំ២០២០ តាមតាមបណ្តោយផ្លូវទំនប់៧០ នៅនៅចំណុនៅចំណុចក្បែរនឹងស្តុបR៦ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពពីប្រពន្ធជនរងគ្រោះសូមមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ប្តីរបស់គាត់មានឈ្មោះផុន វទ្ធី អាយុ២៥ ទៅ២៦ឆ្នាំ មានមុខរបរជាចុងភៅ ស្នាក់នៅបច្ចុប្បន្ននៅខេត្តកំពង់ធំ ដោយមុនពេលកើតហេតុ កាលពីម្សិលមិញ ប្តីរបស់គាត់បានឈ្លោះគ្នាជាមួយរូបគាត់ហើយប្តីខឹងគាត់ក៏បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេសេរី២០២០ ពាក់ស្លាកលេខភ្នំពេញ 1IB2276 បើកចេញមកពីខេត្តកំពង់ធំមកដល់ភ្នំពេញ ដោយមិនដឹងថា ជាយ៉ាងម៉េចនោះទេ បានជាបាត់ម៉ូតូបែបនេះ ស្ត្រីជាប្រពន្ធបន្តទៀតថា ពេលគាត់សួរនាំប្តី ក៏បាននិយាយថាពេលប្តីខឹងគាត់បានជិះម៉ូតូ មកដល់ភ្នំពេញផឹកស៊ីស្រវឹង រួចទៅរកសេវាផ្លូវភេទនៅវត្តភ្នំ ក៏ជួបនឹងស្ត្រីម្នាក់ជាជនសង្ស័យ តែប្តីរបស់គាត់អត់មានលុយដេកផ្ទះសំណាក់ក៏ឱ្យស្ត្រីជនសង្ស័យជួយរកផ្ទះសំណាក់ឱ្យដេក ដោយបញ្ចាំម៉ូតូចំនួន២០$ ដើម្បីដោះទាល់មួយគ្រាសិន។
ស្ត្រីជាប្រពន្ធបន្តថា តែប្តីរបស់គាត់បានបញ្ជាក់ថា មិនបានដេកជាមួយស្ត្រីជាសង្ស័យនោះទេ លុះពេលទៅដល់ដេកលក់មួយភាំងដឹងខ្លួនវិញ ស្រាប់តែបាត់ម៉ូតូតែម្តង គឺជនសង្ស័យបានហៅបក្សពួកមកយកម៉ូតូទៅបញ្ចាំមួយកន្លែងទៀតក្នុងតំលៃ១៥០$ រួចហើយគេចខ្លួនបាត់ស្រមោល ទាល់តែគាត់និងប្តីដើរតាមរកក៏ឃើញជនសង្ស័យ ក៏ប្តឹងសមត្ថកិច្ចតែម្តង បើតាមសម្តីស្ត្រីរកស៊ីផ្លូវភេទដែលជាប់សង្ស័យមានឈ្មោះ សំអាត អាយុជាង៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ក្នុងខណ្ឌដូនពេញ បានរៀបរាប់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ជាអ្នករកស៊ីផ្លូវភេទនៅម្តុំវត្តភ្នំ ប៉ុន្តែជនរងគ្រោះបានមកបបួលខ្លួនទៅដេកជាមួយក្នុងតំលៃ១០ម៉ឺនរៀល តែជនរងគ្រោះប្រាប់ថាអត់មានលុយចូលផ្ទះសំណាក់នោះទេ។ស្ត្រីរកស៊ីផ្លូវភេទបន្តថា ពេលនោះក៏យកម៉ូតូទៅបញ្ចាំក្នុងតម្លៃ២០ដុល្លារ ដើម្បីយកលុយទៅដេកផ្ទះសំណាក់ ខណៈពេលទៅដេកផ្ទះសំណាក់ ជនរងគ្រោះបានយកថ្នាំប្រភេទម៉ាទឹកកក យកទៅប្រើប្រាស់ជាមួយរូបគាត់ រួចហើយទើបដេកជាមួយគ្នាបានម្តង ស្រាប់តែចោទថា រូបគាត់ថាឱ្យបក្សពួកឈ្មោះខ្មៅ យកម៉ូតូទៅបញ្ចាំ១៥០$ ទៅវិញ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដើម្បីយកទៅកាន់ប៉ុស្តិ៍រដ្ឋបាលស្រះចក ដើម្បីសាកសួរ និងចាត់ការទៅតាមនីតិវិធីបន្តទៀត៕