សម្តេចតេជោ ធ្វើដំណើរទៅកាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនប្រមាណពីរមុឺនគ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងធ្វើដំណើរទៅកាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនប្រមាណពីរមុឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ នឹងបំពេញការងារពីរថ្ងៃនៅខេត្តបន្ទាយមានជ័យ គឺថ្ងៃ២១ និងថ្ងៃ២២ ខែតុលា ឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញ ដើម្បីដឹកនាំការប្រជុំគណរដ្ឋមន្ត្រីនៅថ្ងៃ២៣ ខែតុលា ឆ្នាំ២០២០។
សូមបញ្ជាក់ផងដែរថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេ ដែលចាំបាច់ ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តាឡើងវិញក្រោយទឹកជំនន់ផង។
ជាមួយគ្នានោះ សម្តេចបានថ្លែងអំណរគុណ ដល់សប្បុរសជន ដែលជួយផ្តល់ជាថវិការ សម្ភារ ស្បៀងអាហារ តាមរយះរាជរដ្ឋាភិបាល កាកបាទក្រហម អាជ្ញាធរ ថ្នាក់ក្រោមជាតិ ឬចុះចែកផ្ទាល់ដល់ប្រជាជន ដែល
រងគ្រោះ។
សម្តេចតេជោ បានកោតសសើរ ចំពោះស្ថាបន័ថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
ព្រះសង្ឃ ក្រុមយុវជនទាំងអស់ ដែលបានចូលរួមជួយសង្រ្គោះ ប្រជាជននៅតំបន់រងគ្រោះ ដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងទូលំទូលាយនៃ
ជាតិយើង។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជូនពរ ដល់ជនរួមជាតិ ជួបតែសេចក្តីសុខ៕
+7
ចែករំលែក 1
ចូលចិត្ត

 

មតិ
ចែករំលែក
អត្ថបទដែលជាប់ទាក់ទង