ឌី សូនិត្តា បង្ហោះសារយ៉ាងវែងរៀបរាប់ពីអាថ៌កំបាំងដែលនាងចង់ប្រាប់ទៅកាន់មហាជន

កាលពីម្សិលមិញនេះប្រិយមិត្តប្រាកដជាចង់ដឹងលម្អិតពីរឿងរ៉ាវក្រោយ ឌី សូនិត្តា បង្ហោះសារយ៉ាងវែងរៀបរាប់ពីអាថ៌កំបាំងដែលនាងចង់ប្រាប់ទៅកាន់មហាជននោះហើយថា តើអ្វីដែលជាអាថ៌កំបាំងរបស់នាង រហូតដល់សុំចិត្តមហាជនជនកុំឱ្យខឹងសម្បារនឹងនាងនោះ

ជាក់ស្តែងថ្ងៃនេះ នាងបានបង្ហាញវីដេអូមួយដែលរៀបរាប់នូវរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលថា៖ «នេះគឺជាវីដេអូជាផ្លូវការរបស់នាងខ្ញុំ ដែលបានសន្យាថានឹងបង្ហោះជូនបងប្អូនក្នុងថ្ងៃនេះ នាងខ្ញុំសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់មិនថាក្នុងស្រុករឺក្រៅស្រុកយោគយល់ និងអធ្យាស្រ័យដល់រូបនាងខ្ញុំ។ មូលហេតុនិងហេតុផលនៃរឿងនាងខ្ញុំបានបកស្រាយនៅក្នុងវីដេអូនេះអស់ហើយ សង្ឃឹមថា កាដុង នឹងនៅតែជាមនុស្សម្នាក់នៅក្នុងចិត្តបងប្អូន ជាមនុស្សដែលបងប្អូនតែងតែឱ្យតម្លៃនិងជាតារាម្នាក់ដែលធ្វើឱ្យបងប្អូនសើចសប្បាយរីករាយរហូតទៅ  សូមទោសហើយក៏អរគុណដល់ពុកម៉ែបងប្អូនដែលអធ្យាស្រ័យ»

ក្នុងវីដេអូនេះពិតជាបង្កភាពភ្ញាក់ផ្អើលទៅកាន់មហាជនមិនតិចទេ ក្រោយឃើញ ឌី សូ​និត្តា កំពុងពរពោះជិតគ្រប់ខែខណៈខ្លួនមិនទាន់បានចូលរោងជ័យនៅឡើយ។ ពិតណាស់ក្នុងវីដេអូនេះ នាងបានរៀបរាប់ពីមូលហេតុដែលខ្លួនបានលាក់បាំងអស់ជាច្រើនខែ លុះជិតដល់ថ្ងៃសម្រាលទើបបានបើកបង្ហាញខ្លួនមានផ្ទៃពោះ។ ចំពោះមូលហេតុវិញនាងបានទម្លាយប្រាប់ទៅកាន់មហាជនថានាងមិនអាចមានកូនក្រោយអាយុ​ ៣០ ដោយសារបញ្ហាសុខភាព ទើបនាងនិងក្រុមគ្រួសារសម្រេចចិត្តធ្វើបែបនេះ។ ឌី សូនីត្តា ក៏បានសុំទោសទៅកាន់មហាជនក្រោយខ្លួនជាមនុស្សគម្រូរបស់ហ្វេនៗបែរជាបញ្ចេញសកម្មភាពបែបនេះ ហើយសង្ឃឹមថា ប្រិយមិត្តនិងយល់ចិត្តនាង និងគូស្នេហ៍របស់នាងគឺលោក អេឡិច ហ្សូរ៉ា។ ក្រោយនាងបានបង្ហាញវីដេអូរួចមក គេសង្កេតឃើញថាមានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិលើកទឹកចិត្ត និងជូនពរអ្នកទាំងពីរមានឱ្យមានសុភមង្គលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង