(ភ្នំពេញ) ៖ ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០នេះ បានប្រទះឃើញសាកសពបុរសម្នាក់ អណ្ដែតទឹក មានសភាពហើមស្អុយរលួយ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ច ស្ថិតនៅទីតាំងក្នុងបុរីឡាផាម ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងជួយយកសាកសពឡើងលើគោក ។ សពនៅពុំទាន់ស្គាល់អត្តសញ្ញាណ និងស្លាប់ដោយសារមូលហេតុ អ្វីពិតប្រាដកនោះទេ រងចាំសមត្ថកិច្ចធ្វើកោសលវិច័យ ៕