លួចគេបានវាគ្រាន់ បើគេទាន់ទ្រមខ្លួនចឹង ជនសង្ស័យ៣នាក់លួចម៉ូតូ ត្រូវសមត្ថកិច្ចស្ទឹងមានជ័យ៣ឃាត់ខ្លួនបានភ្លាមៗ

ភ្នំពេញ ជនសង្ស័យ៣ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី ៣ ធ្វើការឃាត់ខ្លួនក្រោយគេធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១៥ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ខែតុលាឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវបេតុងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី 1 ឈ្មោះហៃ ណាវុធ អាយុ ៣៨ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។
ទី ២ ឈ្មោះចាន់ មករា អាយុ២៨ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ ។ ចំណែកជនរងគ្រោះមានឈ្មោះអ៊ន់ អង់ អាយុ៣១ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ។
ទី៣ ឈ្មោះ ហៃ វុធ (ហៅអាស៊ែ)ភេទប្រុសអាយុ៣៨ឆ្នំមុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ។
បើតាមសំដីជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់បានចេញមកពីធ្វើការហើយមកដល់ជួលទុកម៉ូតូនៅមុខបន្ទប់ដោយចាក់សោរក ហើយចាក់សោចន្ទល់ ក៏បានចូលទៅមុជទឹក ពេលដែលមុជទឹករួចគាត់ក៏បានមកមើលម៉ូតូស្រាប់តែអត់ឃើញពេលនោះគាត់បានស្លៀកកន្សែងក៏ហៅម៉ូតូអ្នកដែលនៅក្បែរគ្នាអោយជិះជូនដើររកស្រាប់តែឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួននៅម្ដុំលូ៥ ក៏ស្រែកថាចោៗផ្អើលដល់ប្រជាពលរដ្ឋ ស្របពេលនោះកម្លាំងគោបាលរដ្ឋបាលស្ទឹងមានជ័យទី៣ កំពុងតែជិះម៉ូតូល្បាតក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់យកមកសួរនាំទៅប៉ុសនគរបាលស្ទឹងមានជ័យទី៣។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២ នាក់បានឆ្លើយសារភាពថាពួកគេពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយពួកគេឃើញម៉ូតូរបស់ជនរងគ្រោះចាក់សោទុកនៅមុខបន្ទប់ ពេលនោះពួកគេក៏បានចូលទៅសែងម៉ូតូរបស់ជនរងគ្រោះបានប្រហែលជា ១០ម៉ែត្រហើយក៏បានដោះកុងទ័រដើម្បីបញ្ឆេះ នឹងកាច់បំបាក់សោជន្ទល់ដើម្បីជិះបម្រុងយកទៅលក់តែក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាប់បានតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី ៣ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត៕
ចែករំលែក 1
ចូលចិត្ត

មតិ
ចែករំលែក
អត្ថបទដែលជាប់ទាក់ទង