ចូលរួមរំលែកទុក្ខ​! Chef រិទ្ធី ទទួលមរណភាពហេីយ​ ដោយសារតែ…

(ភ្នំពេញ​)៖​ នៅមុននេះបន្តិច​ មានព័ត៌មានទុក្ខសោកមួយ​ បានធ្វេីឲ្យទស្សនិកជន​ មានការសោកស្តាយ​ និងស្ទេីរតែមិនគួឲ្យជឿ​ថា​ Chef រិទ្ធី​ បានទទួលមរណភាពហេីយនៅយប់ថ្ងៃទី២០​ ខែតុលា​នេះ​ ដោយសារតែជំងឺប្រចាំកាយ​ធ្ងន់ធ្ងរ​។

ពិតជាដំណឹងមួយ​សោកស្តាយ​ខ្លាំងណាស់​ ដែល​ Chef រិទ្ធី បានទទួលមរណភាព​ ដោយសារតែ​ មានជំងឺក្រិនថ្លើម និង របេងសួតតាំងពីយូរណាស់មកហើយ តែទើបតែពេលនេះ ជំងឺរបស់គាត់បានបាក់ខ្លាំងមែនទែនតែម្តង រហូតមកដល់វិនាទីនេះ Chef រិទ្ធី ក៏លែងមានជីវិតតទៅទៀត ហើយក៏លែងជា Chef នៅក្នុងកម្មវិធី Masterchef Cambodia បន្តទៀតដែរ។

ព័ត៌មានមួយនេះបាន​ ផ្ទុះការចាប់អារម្មណ៍ខ្លាំងក្រោយពី​គណនីហ្វេសប៊ុករបស់ស្ត្រីម្នាក់​ មានឈ្មោះថា​ Mey Hang បានបង្ហោះនៅយប់ថ្ងៃទី២០​ ខែតុលានេះ​ ថា “ចូលរួមរំលែកទុក្ខផងពូ គាត់និងគ្រួសារខ្ញុំរាប់អានគ្នាយូរមកហើយ ចេញចូលផ្ទះដូចបងប្អូន ពេលទទួលដំណឹងមួយនេះគឺពិតជាស្ដាយខ្លាំងណាស់ សូមពូទៅអោយបានសុខ គាត់ទើបតែខូចមុននេះបន្ដិចទេ“៕

      

អត្ថបទដែលជាប់ទាក់ទង