កម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីពីរផ្សេងគ្នា!

ភ្នំពេញ៖លោកវរសេនីយ៍ឯក ហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ករណីទី១៖នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០ វេលាម៉ោង១៣ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកាបូបស្ពាយមានគ្រឿងអលង្ការ នៅចំណុចក្នុងផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី ។

ដោយជនសង្ស័យម្នាក់មាន ឈ្មោះ សៀន មួយគា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសរធាតុញៀន) បានលួចកាបូបស្ពាយរបស់ជនរងគ្រោះ ឈ្មោះ ទុន ឡៃហៀក ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ ខ្សែដៃមាសមួយខ្សែ តម្លៃ៨០០ដុល្លា , ចិញ្ចៀនដាំត្បូងមួយវង់ តម្លៃ៦០០ដុល្លា ។

សម្ភារៈបន្សល់ទុក ទូរសព្ទ័ដៃ០១គ្រឿងម៉ាកអាយហ្វូននិងលុយខ្មែរ១៧០.០០០រៀល របស់ជនសង្ស័យ ។
ចំណែកឯករណីទី២៖នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០ វេលាម៉ោង១០ និង៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។

ដោយជនសង្ស័យមាន ឈ្មោះ ហន រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សម្ភារដកហូតមាន៖ម្សៅក្រាមសថ្លា០១កូនថង់តូច , ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៥ ពាក់ស្លាកលេខពោធិ៍សាត់1B-6048) ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង