នារីរូបស្រស់បើករថយន្តបុកឃឿនផ្លូវក្រោមដីស្ពាន៥មករា បេីករត់ផ្អើលពលរដ្ឋនិងសមត្ថកិច្ចដេញឃាត់ជាប់

  • ភ្នំពេញ​៖​ នារីរូបស្រស់ម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបើករថយន្តនីសាន់មួយគ្រឿងសង្ស័យស្រវឹងស្រាបេីកបរចុះផ្លូវក្រោមដីស្ពានអាកាស៥មករា​ បុកឃឿនស្ពានរងការខូចខាតអស់ជាច្រើនម៉ែត្រ រថយន្តបើករត់ទាំងបែកកង់ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២០ខែតុលា​ឆ្នាំ២០២០ បន្ទាប់រថយន្តបានព្យាយាមបេីកគេចខ្លួនរហូតទៅដល់ចំណុចផ្លូវលេខ១៣៨កែងនិងផ្លូវ២២៥​ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២​ ក៏ត្រូវសមត្ថកិច្ចឃាត់ជាប់។              

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកនីសាន់ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2BB 5666​ បេីកបរដោយនារីម្នាក់រួមដំណេីរបុរសម្នាក់ទៀតធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៩៨ក្នុងទិសដៅពីជេីងទៅត្បូងខណះមកដល់ចំណុចស្ពានអាកាស៥មករាក៏បានចុះផ្លូវក្រោមដីដោយល្បឿនលឿនក៏ជ្រុលទៅបុកឃឿនផ្លូវបណ្តាលឲ្យខូចខាតជាច្រើបម៉ែត្រចំណែករថយន្តបែកកង់ម្ខាង។

ប្រភពព័ត៌មានបានបន្តថា​ បន្ទាប់មករថយន្តក៏បន្តដំណេីរព្យាយាមគេចខ្លួនទៅដល់ផ្លូវ១៣៨កែងនិងផ្លូវ២២៥ទេីបសមត្ថកិច្ចឃាត់ជាប់តែម្តង។

ក្រោយកេីតហេតុបើកបរនិងអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍ធ្វើការសួរនាំបន្ត និងទុកប្រគល់ជូនជំនាញចំណែករថយន្តបង្ករត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ជេីងគោករាជធានីភ្នំពេញធ្វេីការស្ទូចយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង