សមត្ថកិច្ចជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ នៅតែបន្តចុះធ្វើការបង្ក្រាបបទល្មើសជលផលជាបន្តបន្ទាប់

(ពោធិ៍សាត់)៖ សមត្ថកិច្ចជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ត្រូវគេមើលឃើញថា នៅតែបន្តចុះធ្វើការបង្ក្រាបបទល្មើសជលផលជាបន្តបន្ទាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនេះត្រូវគេមើលឃើញថាបានធ្វើឡើងនៅនៅពីចំណុចផ្សេងគ្នាផងដែរថ្ងៃទី២០ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផល
កណ្ដៀងនៃខេត្តពោធិ៍សាត់ ។

កិច្ចប្រតិបត្តិការបង្កើតបទល្មើសជលផលខាងលើនេះនេះដឹកនាំដោយ លោក ហុក ម៉េងអាន នាយសង្កាត់ សហការណ៍ជាមួយនគបសលស្រុក និង យោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ផ្លូវឡានភូមិផ្លូហ្លួង ឃុំកញ្ជរ ស្រុកកណ្ដៀងខេត្តពោធិ៍សសាត់ដែលជាលទ្ធផល បាន ០១ ករណី វត្ថុតាង ត្រូវបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងសាច់អួនចំនួន ៣ ខ្សែ ប្រវែង ៧៨០ ម៉ែត្រលូកងចំនួន ៤ មាត់ បង្គោលចំនួន ២៩០ ដើមនិងបានចាក់លែងត្រីចំរុះចូលទៅក្នុងទន្លេវិញផងដែរ។

មួយករណីផ្សេងទៀតក្នុងថ្ងៃដដែលនេះផងដែរកម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលក្រគរខេត្តដឹកនាំដោយលោក ភុនសុវណ្ណា នឹងបានរួមសហការជាមួយកម្លាំងយោធានៃតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់បានចេញធ្វើការបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួនក្រឡាល្អិតនៅចំណុចព្រែកទាល់ក្នុងភូមិចារុះឃុំរាំងទិលស្រុកណ្តៀងនៃខេត្តពោធិសាត់ ។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចជំនាញបានធ្វើការបង្ក្រាបមួយករណីដោយក្នុងនោះធ្វើការរុះរើនិងបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹក២ខ្សែប្រវែង 450 ម៉ែត្រលូកងសាច់អួនក្រឡាល្អិត៣គ្រឿងនិងបានចាក់លែងកូនត្រីល្អិតចូលទៅក្នុងទន្លេវិញផងដែរ ។

សូមបញ្ជាក់ផងដែរថា រាល់ករណីចេញបង្ក្រាបបទល្មើសនេសាទម្ដងសមត្ថកិច្ចមិនដែលឃាត់បានណាម្ដងឡើយនៅពេលសមត្ថកិច្ចជំនាញទៅដល់ជនល្មើសបានគេចខ្លួនបាត់ទៅហើយ ។

តែទោះបីយ៉ាងណាក៏ដោយសមត្ថកិច្ចជំនាញនៅតែបន្តការបង្ក្រាបអោយដូចភ្លៀងរលឹមផងដែរដោយធ្វើយ៉ាងណាឲ្យបទល្មើសមានការថយចុះជាបន្តបន្ទាប់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង