ស្តែងណាស់!!បុរសម្នាក់បើករថយន្តឡើងសួនចែកទ្រូងផ្លូវទៅបុកបង្គូលប៉ាណូកៀបជាប់ក្នុងកាប៊ីន ផ្អើលពលរដ្ឋជួយសង្គ្រោះ

ភ្នំពេញ: បុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿង សង្ស័យជាន់ហ្វ្រាំងសុីខ្លាចបុកគេបង្ខំចិត្តបើកឡើងសួនច្បារចែកទ្រូងផ្លូវជាច្រើនម៉ែត្របុកបង្គោលប៉ាន់ណូមួយដើមបាក់រាបដល់ដីតៃកុងកៀបជាប់នៅក្នុងកាប៊ីនផ្អើលពលរដ្ឋនិងសមត្ថកិច្ចជួយសង្គ្រោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០នៅចំណុចស្តុប៩២ តាមបណ្តោយផ្លូវភ្នំពេញហាណូយកែងនឹងផ្លូវ៩២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌សលាយបៃតងពាក់ស្លាកលេខភ្នំពេញ3A-1656ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តជាច្រើនគ្រឿងឈប់បន្តបន្តកន្ទុយគ្នានៅនឹងស្តុប ខណះ នោះសង្ស័យតែរថយន្តហ្វ្រាំងមិនស៊ីទៅមុខខ្លាចបុកគេ តៃកុងក៏បង្ខំចិត្តបួងចង្កូតឡើងលើសួនច្បារចែកទ្រូងផ្លូវ ជាច្រើនម៉ែត្រទៅបុកបង្គូលប៉ាន់ណូផ្សាយពាណិជ្ជកម្មបណ្ដាលឲ្យ ដែកបង្គោលប៉ាន់ណូផ្ទប់ជាប់ជាមួយកាប៊ីនរថយន្ត តៃកុងកៀបជាប់ជើងរើមិនរួច ស្លេកមុខបែកញើសជោគពេញខ្លួន។ប្រពភដដែលបានបន្តទៀតថាខណៈនោះក៏មានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវក៏ដូចជានៅក្បែរកន្លែងកើតហេតុនិងសមត្ថកិច្ចមូលដ្ឋាននិងជំនាញបាននាំគ្នាយកដៃជួយគាស់ដើម្បីជួយសង្គ្រោះតែកុងដែរកៀបជាប់ តែគាស់មិនបាន។ខណះនោះក៍ប្រទះឃើញរថយន្តស្ទូមួយគ្រឿងដែលបានឆ្លងកាត់នៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចហៅមកឲ្យជួយ រួចយកខ្សែកាបទ្ពួកជាប់នឹងកាប៊ីនទាញ ទើបអាចយកតែកុងចេញពីរថយន្តបាន រួចបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ

ចំណែករថយន្តសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

      

អត្ថបទដែលជាប់ទាក់ទង