ផ្ទុះអាវុធ នៅស្រុកក្រឡាញ់ខេត្តសៀមរាប បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

(សៀមរាប)៖ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ២និង៥០នាទីថ្ងៃទី២២ តុលា ២០២០ យប់មិញនេះមានករណីផ្ទុះអាវុធនៅចំណុចមុខសាលាបឋមសិក្សាសាមគ្គី (ផ្លូវជាតិលេខ៦) ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលបង្កឡើងដោយឈ្មោះ ចាន់ ផល ហៅពៅ ភេទប្រុសអាយុប្រហែល៥០ឆ្នាំទីលំនៅភូមិស្វាយធំ ខេត្តសៀមរាប ជិះរថយន្តពណ៌ខ្មៅមិនស្គាល់ម៉ាកស្លាកលេខ៨៧៨៧ អាវុធម៉ាកK៥៤លេខ៣៧៦៣។

នៅក្នុងហេតុការណ៍បាញ់នោះបណ្តាលឲ្យជនរងគ្រោះឈ្មោះ សំអុល សុខដានី ភេទស្រីអាយុ២៧ឆ្នាំ ទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ភ្នំពេញ រងរបួសធ្ងន់ចំដើមដោះខាងឆ្វេង១គ្រាប់(បៀមគ្រាប់)
។ ក្រោយមានការផ្ទុះអាវុធជនបង្កបានឡើងរថយន្តគេចខ្លួនបាត់ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

សមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវរកជនបង្ក ដើម្បីចាត់ការតាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង