គ្រាន់តែឳពុកស្តីប្រដៅបន្តិចបន្តួចផ្ទុះកំហឹងចងអាឃាតទាញប្រនង់ឬស្សីវាយសម្លាប់ឳពុកបណ្តាលឲ្យស្លាប់

(ស្វាយរៀង)៖ គ្រាន់តែឳពុកស្តីប្រដៅបន្តិចបន្តួចផ្ទុះកំហឹងចងអាឃាតទាញប្រនង់ឬស្សីវាយសម្លាប់ឳពុកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីកូនវាយសម្លាប់ឳពុកនេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២១ខែតុលា ឆ្នាំ២០២០ស្ថិតនៅភូមិឬស្សីជង្រុកឃុំរមាំងថ្កោលស្រុកស្វាយទាប។

ប្រភពបន្តឲ្យដឹងទៀតថា៖នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ឥន សាវ៉ន ភេទប្រុសអាយុ៥៧ឆ្នាំមុខរបរធ្វើស្រែមានទីលំនៅភូមិ ឬស្សីជង្រុក ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង​ បាននិយាយប្រដៅកូនកុំឲ្យដើរលេង ស៊ីផឹកអី ក្រែងជម្ងឺឆ្កួតជ្រូករើវិញ ស្រាប់តែ កូនកំណាចទុរយស់ឈ្មោះ ឥន ទ្រី ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើបានយកព្រនង់ឬស្សីប៉ុនមេដៃមានប្រវែង ៤០ សង់ទីម៉ែត្រ វាយទៅឪពុកបង្កើតឈ្មោះឥន សាវ៉ន អាយុ៥៧ឆ្នាំ ត្រូវចំត្រង់សៀតផ្កាខាងឆ្វេង បណ្តាលប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ធ្វើឲ្យម្តាយនិងអ្នកស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកទៅផ្តន្ទាទោសតាមច្បាប់។

ប្រភពបន្តទៀតថា ក្រោយពីវាយឳពុកស្លាប់ហើយជនសង្ស័យក៏មិនរត់គេចខ្លួនដែរនៅអង្គុយមុខផ្ទះមើលខ្មោចឳពុកដូចគ្មានរឿងអ្វីកើតឡើងចំណែកក្រុមគ្រួសារនិយាយថា ជនសង្ស័យ ជាកូនឈ្មោះឥន ទ្រី នេះមានជម្ងឺប្រកាច់(ឆ្កួតជ្រូក)មុនកើតហេតុឃើញឳពុកអង្គុយក្បែកូន ទំនងនិយាយអប់រំ ប្រដៅ មិនឲ្យដើរលេង និងកុំឲ្យផឹកស្រា ខ្លាចរើជម្ងឺប្រកាច់ (ឆ្កួតជ្រូក)នាំឲ្យគ្រោះថ្នាក់ មិននឹកស្មានដល់ថា កូនកំណាចនេះដើទៅយកប្រនង់ឬស្សីវាយទៅលើឳពុកមួយប្រនង់ចំសៀតផ្កាខាងឆ្វេងប្រកាច់ស្លាប់ភ្លាមៗនៅនិងកន្លែងមិនគួរសោះ។

បន្ទាប់មកជនសង្ស័យត្រូវបានសត្ថកិច្ចយើងឃាត់ខ្លួននាំយកទៅប៉ុស្តិ៍រដ្ឋបាលនគបាលឃុំរមាំងថ្កោលដើម្បីសាកសួររួចកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង