យល់ដឹង៖ មិនមែនមានតែ កម្ពុជានោះទេដែល នាំគ្នាភ្ញាក់ផ្អើល ធ្វើការចែករំលែក នៅរូបភាពនៃតុក្កតា ដែលគ្រប់គ្នាយល់ថាជា ម្រិញគង្វាលនេះ តែនៅលើបណ្តាញសង្គម នៅជុំវិញពិភពលោក កំពុងតែជឿជាក់ លើតុក្តតានេះថា អាចមានថាមពលនាំនៅ លាភសំណាងនិង ធ្វើការផ្លាស់ប្តូរ ព្រេងវាសនារបស់ពួកគេ បានរហូតដល់ ទៅ៩០ភាគរយ។
តែការពិតទៅ តុក្តតាដែលអ្នកគ្រប់គ្នា យល់ថាមានថាមពល អាចនាំនៅលាភសំណាង និងហៅថាជាម្រិញគង្វាលនេះ គឺមានឈ្មោះថាPolymer Clay ធ្វើឡើងពីដីអិដ្ឋ និងលក់ដោយ អ្នកស្រីKatrushova Tatyana នៅក្នុងប្រទេសរុស្សី តាំងតែពី ឆ្នាំ២០១៤មកម្ល៉េះ។ តែទើបតែមាន ការផ្ទុះចែករំលែកខ្លាំង លើបណ្តាញសង្គម ក្នុងរយៈពេល២ទៅ៣ថ្ងៃនេះ តែប៉ុណ្ណោះ។
បញ្ជាក់ថាតុក្កតានេះ គឺស្មូនតាម ការស្រមើលស្រម៉ៃលេង របស់អ្នកសិល្បៈ ខាងស្មូនរូប ដែលបង្កើតលេង សម្រាប់ដាក់តាំង ក្នុងផ្ទះ ចង្ក្រានបាយ ក្នុងឡាន ឬបន្ទប់គេងតែប៉ុណ្ណោះ មិនមានជាប់ទាក់ទង ជាមួយនឹងជំនឿ នាំលាភនាំសំណាង អ្វីនោះទេ។ ហើយនៅប្រទេសរុស្សី គេហៅថាElf ឬក៏ Witch ដែលជាលក្ខណៈ តួរឿងនិទានបែប លោកខាងលិចផងដែរ។
ហេតុដូចនេះ សូមបងប្អូនទាំងឡាយ បញ្ឈប់នៅការយល់ច្រលំ ដែលថាការចែករំលែកតុក្កតានេះហើយ អាចនាំឲ្យមាន លាភសំណាង តទៅទៀតទៅ។ ព្រោះសំណាងនិង ភាពជោគជ័យគឺ បានមកពី ការខិតខំប្រឹងប្រែង ដោយខ្លួនឯង គ្មានអ្នកណាយកមកឲ្យដោយទទេរ ស្របពេលដែលខ្លួនឯង គ្មាននៅការជំនះតស៊ូ ទៅឈោងចាប់យកវា ដោយខ្លួនឯងនោះទេ៕