លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តប៉ៃលិន

(ប៉ៃលិន) ៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយសារទឹកជំនន់ ក្នុងខេត្តប៉ៃលិន។

នៅក្នុងការអញ្ជើញចែកអំណោយនោះដែរ ក៏មានការចូលរួម ស.ស.យ.ក ខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាច្រើន ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៨០០គ្រួសារ មកពី ៤ឃុំ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគ្នាក្នុងគ្រាមានអាសន្ន។

ការនាំយកអំណោយមនុស្សធម៌ពីសំណាក់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នោះរួមមាន ៖ អង្ករ ៥០គីឡូក្រាម,មី១កេស, ,ទឹកដោះគោMilo ១កេស ,ឃីត១កញ្ចប់(ប្រេងខ្យង2ដប,សារ៉ុង1,ភួយ1) ,ថ្នាំពេទ្យ១កញ្ចប់,ប្រេងកូឡា1 ,ទឹកបរិសុទ្ធ១កេស, ថ្នាំដុសធ្មេញ1,សាប៊ូ1ដុំ,និងថវិកា៥មុឺនរៀល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង