ជើងខ្លាំង!បុរសម្នាក់ បានចូលទៅប៉ុស្តិ៍ប៉ូលិសរួច ស្រែកគំរាម ថា «អញនឹង​សម្លាប់​ប៉ូលិស​ប៉ុស្តិ៍​ចោលទាំងអស់»

កណ្តាល៖បុរសម្នាក់មិនដឹងមានគំនុំរឿងអ្វី ឬ មានបញ្ហាអ្វី ទេ ស្រាប់តែចូលទៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស​ ស្ថិតនៅ​ភូមិ​រលួស​ ឃុំ​ដើមឫស​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល រួច ស្រែកគំរាម ថា «អញនឹង​សម្លាប់​ប៉ូលិស​ប៉ុស្តិ៍​ចោលទាំងអស់»។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២០៖៣០នាទី យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។

យោងតាមរបាយការណ៍របស់ប៉ូលិសស្រុកកណ្តាលស្ទឹង បានអោយដឹងថា ជនសង្ស័យឈ្មោះ​ ខាត់​ សុខា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខ​របរ​មិនពិតប្រាកដ​ មានផ្ទុកសារធាតុ​ញៀន​ ។

​នៅមុនពេលកើត​ហេតុ ​ជនសង្ស័យ​បានជិះ​ម៉ូតូ​ជាមួយ​មិត្ត​ភក្តិម្នាក់​ទៀតឈ្មោះ​ ឡុង​ មកឈប់នៅជិតប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ ដើមឫស​ រួច​ឈ្មោះ​ ឡុង​ បាន​ជិះ​ម៉ូតូ​ចេញ​ទៅបាត់ ​។ ចំណែក​ ជន​សង្ស័យ​បានដើរសំដៅចូលទៅក្នុង​ប៉ុស្តិ៍​ប៉ូលិស រួច ស្រែជេរ​ ឡូឡា​ថា​ «អញនឹងសម្លាប់​ប៉ូលិស​ប៉ុស្តិ៍​ចោលទាំងអស់» ។

​ភ្លាម​នោះ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​បាល​រដ្ឋ​បាល​ដើមឫស ​បានចេញមកសួរនាំ​ ហើយ​ជនសង្ស័យ បាន​ស្រែកសួរថា​ «អាធារ៉ា​ មេប៉ុស្តិ៍វាទៅណា​ អញសម្លាប់វាចោល​» រួច​ជនសង្ស័យ​ក៏​ស្ទុះ​ទៅវាយ​កញ្ចក់​ប៉ុស្តិ៍​បែក​អស់​ចំនួន​២​ផ្ទាំង​ និង ​ស្រែក​ថា​នឹងសម្លាប់ប៉ូលិស​អោយងាប់ទាំង​អស់​ ។

ភ្លាម​នោះ​ លោក​នាយប៉ុស្តិ៍នគរបាល​រដ្ឋ​ឃុំ​ដើមឫស ​បានធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង តែម្តង ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង