បុរសម្នាក់ត្រូវបានធ្លាក់ពីលើចុងត្នោតបណ្ដាលឲ្យស្លាប់ភ្លាមៗ

(កំពង់ឆ្នាំង)៖ បុរសម្នាក់ត្រូវបានធ្លាក់ពីលើចុងត្នោតបណ្ដាលឲ្យស្លាប់ភ្លាមៗខណៈដែលជនរងគ្រោះឡើងចិត្តត្នោតត្រង់យកទឹក។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ គ្រាដែលជនរងគ្រោះចេញឡើងចិត្តត្នោត ហើយបាត់រហូតដល់វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២០ ទើបត្រូវគេរកឃើញនៅកន្លែងកើតហេតុ ។

អធិការនគរបាលស្រុកទឹកផុសលោកវរសេនីយ៍ឯក ខែមវិបុល បានអោយដឹងតាមរយះទូរសព្ទ័នៅវេលាម៉ោង១និង៣៦នាទីថ្ងៃនេះថា ជនរងគ្រោះដែលធ្លាក់ពីលើចុងត្នោតខាងលើនេះមាន ឈ្មោះ ឆឹង សារុឹម ភេទប្រុស អាយុ ៤៧ ឆ្នាំ មានប្រពន្ធឈ្មោះ បែន សាងឿន អាយុ ៤៨ ឆ្នាំ និងកូនចំនួន ០៤ នាក់ ស្រី ០២ នាក់ ដែលមានទីលំនៅក្នុងភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

អធិការនគបាលស្រុកទឹកផុសបានអោយដឹងទៀតថា ក្រោយពេលកើតហេតុកម្លាំងជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះទៅដល់គោលដៅកើតហេតុ ពិនិត្យឃើញថាជនរងគ្រោះបានធ្លាក់ពីលើដើមត្នោតស្លាប់ពិតប្រាកដមែន បន្ទាប់មកកម្លាំងយើងបានប្រគល់សាកសព្វដល់ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។

សេចក្តីរាយការណ៍មួយផ្សេងទៀតបានបង្ហើបអោយដឹងថា ជនរងគ្រោះបានចេញទៅឡើងត្នោតដូចសព្វដង តែនៅថ្ងៃកើតហេតុជនរងគ្រោះចេញទៅឡើងត្នោតហើយបានបាត់រហូតដល់ព្រឹកថ្ងៃទី២៣តុលា២០២០ ទើបត្រូវបានកនរុមគនរួសាររកសព្វជនរងគ្រោះឃើញនៅខាងក្រោមដើមត្នោតដោយមួយយប់ទៅហើយ បានរាយការណ៍ជូនសមត្ថកិច្ច ។

អធិការនគបាលស្រុកទឹកផុសបានអោយដឹងទៀតថាក្រោយពេលកើតហេតុកម្លាំងជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះទៅដល់គោលដៅកើតហេតុ ពិនិត្យឃើញថាជនរងគ្រោះបានធ្លាក់ពីលើដើមត្នោតស្លាប់ពិតប្រាកដមែន បន្ទាប់មកកម្លាំងយើងបានប្រគល់សាកសព្វដល់ក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង