ប្រទេសឥណ្ឌូណេស៊ី យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានស្លាប់ ក្នុងករណីរអិលបាក់ដីមួយ បានកើតឡើងនៅក្នុងអណ្តូងរ៉ែធ្យូងថ្ម

(អន្តរជាតិ)៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន VNA បានចុះផ្សាយថា កាលពីថ្ងៃទី ២២ ខែតុលាម្សិលមិញនេះ  អាជ្ញាធរនៃប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានស្លាប់ ក្នុងករណីរអិលបាក់ដីមួយ បានកើតឡើងនៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយ នៅភាគខាងត្បូងកោះស៊ូម៉ាត្រា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានបញ្ជាក់ថា ឧប្បត្តិហេតុនេះ បានកើតឡើងនៅវេលាម៉ោង ៤ និង០០រសៀលថ្ងៃទី ២១ ខែតុលា ម៉ោងនៅក្នុងប្រទេសឥណ្ឌូណេស៊ី ក្នុងអណ្តូងរ៉ែធ្យូងថ្មមួយ ដែលគ្មានអាជ្ញាប័ណ្ណ នៅក្នុងស្រុក Muara Enim។

គួរបញ្ចាក់ផងដែរថា ការរអិលបាក់ដីនេះ បានកើតឡើងនៅពេលអ្នករុករករ៉ែកំពុង បើកការចូលទៅដល់ទីតាំងក្នុងអណ្តូងរ៉ែ។ មិនមានភ្លៀងធ្លាក់ទេក្នុងអំឡុងពេលមានគ្រោះថ្នាក់នោះ ហើយស្ថានភាពដីនៅលើភ្នំជុំវិញកន្លែងកើតហេតុ មានលក្ខណៈមិនស្ថិតស្ថេរទេ។ សាកសពជនរងគ្រោះទាំងអស់ ត្រូវបានរកឃើញអស់ហើយ៕

អត្ថបទដែលជាប់ទាក់ទង