ករណីដឹកជញ្ចូនគ្រឿងញៀនឆ្លងដែនជាង៤០កញ្ចប់ ត្រូវបានកងកម្លាំងយោធាការពារវីរៈព្រំដែនធ្វើការបង្ក្រាបបាន

(ខេត្តស្ទឹងត្រែង) ៖ ជនសង្ស័យកំពុងធ្វើសកម្មភាពដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ពីប្រទេសឡាវចូលមកកម្ពុជា នៅវេលាទៀបភ្លឺកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តប្រចាំនៅស្រុកបុរីអូរស្វាយសែនជ័យបានធ្វើការបង្រ្កាបបានដោយជោគជ័យ។

ការបង្រ្កាបនេះត្រូវបានមន្រ្តីយោធាឲ្យដឹងថា គឺធ្វើឡើងខណៈកំពុងដើរល្បាតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវត្រង់ចន្លោះចំនុចបង្គោលលេខ០៣៤-០៣៥ស្ថិតក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យកាលពីវេលាមោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៣ខែតុលា ឆ្នាំ២០២០នេះ។

បើតាមការឲ្យដឹងពីមន្រ្តីយោធាដែលស្ថិតក្នុងសកម្មភាពនោះគឺថា វត្ថុតាងទាំងនេះមានចំនួន៤០កញ្ចប់ទម្ងន់ស្មើនិងប្រមាណជាង២០គីឡូក្រាម
ត្រូវបានឧក្រិដ្ឋជននាំឆ្លងដែនពីប្រទេសឡាវចូលមកកម្ពុជាតាមច្រករបៀងច្រកក្នុងការ៉ុងដោយមធ្យោបាយដឹកជញ្ជូនតាមម៉ូតូ ក្រោយបង្រ្កាបបានកម្លាំងយោធាការពារព្រំដែនចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តក៏បានប្រគល់ជូនជំនាញអាវុធហត្ថខេត្តដើម្បីត្រួតពិនិត្យ។

ចំពោះករណីនេះដែរ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា នេះគឺជាមោទនៈភាពមួយសម្រាប់កម្លាំងយោធាសឹករងការពារព្រំដែនហើយក៏ពុំធ្លាប់មានពីមុនមកដែលកម្លាំងយោធាធ្វើការបង្រ្កាបលើករណីបែបនេះ លោកឧត្តមសេនី
យ៍ទោមេបញ្ជាការក៏បានផ្តាំផ្ញើដល់នាយទាហាននិងពលទាហានទាំងអស់ត្រូវខិតខំពង្រឹងកិច្ចទំនាក់ទំនងឲ្យបានល្អជាមួយកម្លាំងនគរបាលកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនៃស្ថាប័នជាច្រើនទៀតនៅតាមបន្ទាត់ព្រំដែនត្រូវបន្តសហការគ្នាដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពព្រំដែនឲ្យបានល្អ ព្រោះបញ្ហាគ្រឿងញៀនគឺជាមុខសញ្ញាមួយយ៉ាងសំខាន់ដែលក្រុមឧក្រិដ្ឋជនតែងយកប្រទេសកម្ពុជាជាគោលដៅឆ្លងកាត់ ដើម្បីនាំយកទៅកាន់ប្រទេសទីបីឬ។

បច្ចុប្បន្នចំពោះវត្ថុតាងគ្រឿងញៀនត្រូវបានបញ្ជូនមកដល់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តនឹងត្រៀមបញ្ជូនបន្តទៅឲ្យស្ថាប័នជំនាញពាក់ព័ន្ធដើម្បីរក្សាទុក នឹងកំទេចចោលនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង