ឆក់បានសម្រេចទាំងព្រឹកនៅក្បែរប៉ុស្តិ៍កាកាបទី២ ធ្វើអោយជនរងគ្រោះដួលរងរបួសធ្ងន់

ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ហើយត្រូវបានបញ្ជួនទៅមន្ទីពេទ្យក្រោយពីក្រុមចោរមានគ្នាពីនាក់បានធ្វើសកម្មភាពឆក់យកកាបូបរបស់នាងបានសម្រេចហើយគេចខ្លួនបាត់ស្រមោលនៅក្បែប៉ុស្តិ៍នគរបាលកាកាប២តែម្តង។
អំពើឆក់កាបូបនេះបានកើតឡើងកាលពីវេលាម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី២៤ខែតុលា ឆ្នាំ​២០២០​ នៅចំណុចតាមផ្លូវរថភ្លើងក្នុង សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យរាជ​ធានី​ភ្នំពេញ​  ។
​នារីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេដោយសារតែគាត់រងរបួសធ្ងន់សន្លាប់ហើយត្រូវបានគេជួយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្រ្ដីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខ កំពត ១C-8834 ចេញពីផ្សារក្នុងគោលបំណងទៅផ្ទះវិញដោយ​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​រថភ្លើង ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកេីតហេតុស្រាប់តែលេចមុខ​ ក្រុមជនសង្ស័យ២នាក់ជិះម៉ូតូនិចមួយគ្រឿងមិនចាំស្លាកលេខ ធ្វើសកម្មភាពឆក់យកកាបូបរបស់នាងបណ្តាលឲ្យដួលម៉ូតូរងរបួសសន្លាប់ស្តុកស្ទឹងហើយក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់មិនរំខានដល់នគរបាលប៉ុស្តិ៍នៅក្បែនោះឡើយ។
សម្ភារៈបាត់បង់មានលុយ១០មុឺនរៀលនិងទូរស័ព្ទម៉ាកOPPOមួយគ្រឿង។ ពលរដ្ឋចាំមើលថាតើ លោកមេប៉ុស្តិ៍ដែលទើបតែមកកាន់តំណែងថ្មីមានសមត្ថភាពក្នុងការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យទាំងនោះមកដាក់ទោសតាមច្បាប់ដែឬយ៉ាងណា៕
ដោយ៖ ផេង ភាព

អត្ថបទដែលជាប់ទាក់ទង