អុញនុះ! តារាស្រីសិចស៊ី ដេនី ក្វាន់ បានព្រលយសារថាខ្លួនកំពុងមានជំងឺបាក់ទឹកចិត្ត ហើយចង់សម្លាប់ខ្លួន

ជារឿងមួយអង្រួនដួងចិត្តអ្នកគំាទ្រឱ្យកើតចិត្តក្ដុកក្ដួលជាពន់ពេក ព្រោះថានៅសុខៗស្រាប់តែតារាស្រីសិចស៊ី ដេនី ក្វាន់ បានព្រលយសារថាខ្លួនកំពុងមានជំងឺបាក់ទឹកចិត្ត ហើយចង់សម្លាប់ខ្លួន។ 

ថ្លែងក្នុងគណនីផេកផ្ទាល់ខ្លួនកាលពីរសៀលថ្ងៃទី ២៣ តុលា កន្លងទៅនេះ តារាស្រីដែលទើបនឹងសាងសង់ម៉ូតែលអស់ប្រាក់ខ្ទង់លានដុល្លាររូបនេះ ស្រាប់តែព្រលយសារថាចង់សម្លាប់ខ្លួន បង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រតែម្ដង។ ចំពោះមូលហេតុវិញនាងមិនបានបញ្ជាក់ថាជាបញ្ហាអ្វីនោះឡើយ គឺគ្រាន់តែព្រលយសាថា “… ហេតុអីត្រូវមកជួបរឿងបែបនេះ…” តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រៅពីជោគជ័យក្នុងមុខជំនួញជាបន្តបន្ទាប់ហើយនោះ ដេនី ក្វាន់ ក៏បានភ្ជាប់ចំណងស្នេហ៍ជាមួយបុរសម្នាក់ឈ្មោះថា ច័ន្ទ មករា មានរបរ​​ជា​ថៅកែ​​លក់​ឡាន​ និង​ជា​ថៅកែ​យានដ្ឋាន​ជួស​ជុល​រថយន្ត​។ ប៉ុន្តែក្នុងខណៈនេះ អ្នកគាំទ្រមិនបានដឹងថាស្រីស្រស់ដើមទ្រូងទ្រលុកទ្រលន់រូបនេះមានបញ្ហាដោយសារស្នេហាឬបញ្ហាអ្វីឱ្យប្រាកដនោះឡើយ គឺពួកគេបានត្រឹមតែលើកទឹកចិត្តតារាស្រីរូបនេះកុំឱ្យគិតខ្លី និងប្រឹងសម្រួលអារម្មណ៍តែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង