អីយ៉ាស់! ចម្លែកភ្នែកទៀតហេីយ កញ្ញា សុភ័ក្រ្ត កុសុម៉ា ជាមួយនឹងការតុបតែងមុខ និងម៉ូដសក់បែប Halloween ព្រមទាំងស្លៀកនូវសម្លៀកបំពាក់ឈុតពណ៌ស
ភ្នំពេញ៖ បច្ចុប្បន្នប្រជាប្រិយភាពរបស់តារាចម្រៀង និងពិធីការិនី សុភ័ក្រ្ត កុសុម៉ា កាន់តែហក់ឡើងពីសំណាក់មិត្តយុវវ័យ និងមហាជនស្ទើរតែគ្រប់ទិសទី ដោយសារតែតារាស្រីរូបនេះមានដុងកំប្លែងស្ងួត សម្តីចាក់ទឹកមិនលិច រួមជាមួយនឹងកាយវិការក្រមិចក្រមើមគួរឲ្យស្រលាញ់។ សុភ័ក្រ្ត កុសុម៉ា មិនត្រឹមតែមានទេពកោសល្យ និងសមត្ថភាពនោះទេ ងាកមកមើលសម្រស់វិញគឺកាន់តែមានភាពស្រស់ស្អាត។
ហើយបើនិយាយពីការតុបតែងខ្លួនវិញ សុភ័ក្រ្ត កុសុម៉ា គឺចូលចិត្តលេងខ្លួនជាមួយនឹងម៉ូដសម្លៀកបំពាក់ប្លែកៗ ចម្លែកៗ ពិសេសផាត់មុខយ៉ាងលេចធ្លោ ទាក់ទាញ និងមិនដែលធ្វើឲ្យទស្សនិកជនសុំាភ្នែកឡើយ។
ជាក់ស្តែងថ្មីៗនេះ តារាស្រីរូបនេះទើបនឹងបង្ហោះរូបប៉ុន្មានសន្លឹកនៅក្នុងបណ្តាញសង្គម ជាមួយនឹងការតុបតែងមុខ និងម៉ូដសក់បែប Halloween ព្រមទាំងស្លៀកនូវសម្លៀកបំពាក់ឈុតពណ៌ស ធានាថាកាន់តែចម្លែកភ្នែកជាក់ជាមិនខានតែម្តង៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖