ស្ត្រីម្នាក់ ឈឺពោះសម្រាលកូន នៅពាក់កណ្តាលស្ពានកោះកុង ត្រូវបានគ្រូពេទ្យឆ្មបខេត្តកោះកុង ជួយសង្គ្រោះដោយសុវត្ថិភាព

(កោះកុង)៖ យោងតាមប្រភពពីការផ្សាយលើទំព័រហ្វេសប៊ុក របស់មន្ទីរពេទ្យខេត្តកោះកុងបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ មានស្ត្រីម្នាក់ ឈឺពោះសម្រាលកូន នៅពាក់កណ្តាលស្ពានកោះកុង ត្រូវបានគ្រូពេទ្យឆ្មបខេត្តកោះកុង ជួយសង្គ្រោះដោយសុវត្ថិភាព។
ស្ត្រីខាងលើមានឈ្មោះ វុធ ចិន្តា មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ប្រភពដដែលខាលើបាន បន្តថាភ្លាមៗនោះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្ត បានចុះទៅជួយសង្គ្រោះ ដោយសម្រាលកូន បានដោយជោគជ័យ បន្ទាប់មកក៍បានបញ្ជូនទៅ សម្រាកនៅមន្ទីរពេទ្យខេត្តកោះកុង ដើម្បីថែទាំសុខភាពបន្ត៕
អត្ថបទដែលជាប់ទាក់ទង