ក្រុមហ៊ុនអិនអេសហ្សេតវើលដ៍ nszworld បាន ប្រារព្វវិធីអបអរសាទរនៅភាពជោគជ័យរបស់ដៃគូរអាជីវកម្មរបស់ខ្លួនដ៍ធំមួយ នៅសណ្ឋាគារ The Terrace TK Phnom Penh. ក្នុងនោះមានអ្នកទទួលជោគជ័យចំនួន១២៧រូប។

ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០
ក្រុមហ៊ុនអិនអេសហ្សេតវើលដ៍ nszworld បាន
ប្រារព្វវិធីអបអរសាទរនៅភាពជោគជ័យរបស់ដៃគូរអាជីវកម្មរបស់ខ្លួនដ៍ធំមួយ នៅសណ្ឋាគារ The Terrace TK Phnom Penh. ក្នុងនោះមានអ្នកទទួលជោគជ័យចំនួន១២៧រូប។


នៅក្នុងចំណោម១២៧រូប មានបុគ្គលមួយរូប ឈ្មោះ ដួង រ៉ែម ជាកូនកសិករក្រីក្រម្នាក់ មកពីខេត្តស្វាយរៀង ដែលទទួលបានលទ្ធផលខ្ពស់ និងធំធេងជាងគេបង្អស់នៅក្នុងក្រុមហ៊ុន អិនអេសហ្សេតវើលដ៍ ដែលរូបលោកទទួលបានតំណែងជា Director ជាតំណែងខ្ពស់មុនគេក្នុងចំណោមតំណែងទាំង៧ របស់ក្រុមហ៊ុន រួមទាំងទទួលបានមុខងារជា ប្រធានគណកម្មាធិការកណ្តាលនៃក្រុមហ៊ុនអិនអេសហ្សេតវើលដ៍ផងដែរ។ ក្នុងចំណោមនោះរូបលោកបានប្រាក់ចំណុលចាប់ពី ១០០០០ ដុល្លា ទៅ ២០០០០ ក្នុងមួយខែ ដូចតាមប្រសាសរបស់អគ្គនាយកក្រុមហ៊ុនបានប្រកាសជូនអ្នកសារព័ត៌មានស្រាប់រួមទាំងទទួលពានជា ស្នាដៃឆ្នើមផ្នែកសាងធនធានមនុស្សពីសមាគម សហព័ន្ធ ធុរៈកិច្ចទីផ្សារបណ្តាញកម្ពុជា ដំបូងបង្អស់នៅក្នុងឆ្នាំ២០២០នេះ។


បច្ចុប្បន្ននេះរូបលោកបានផ្លាស់ប្តូរ ជីវភាពបានល្អប្រសើរ ទទួលបានភាពជោគជ័យនេះដោយមានការគាំទ្រពីក្រុមគ្រួសារ ពីមិត្តភ័ក្ត រួមទាំងបងប្អូនថ្នាក់ដឹកនាំអាជីវកម្មរាប់ពាន់នាក់ ដែរបានចូលរួមសហការ និងទទួលយកការដឹកនាំពីរូបលោករយៈពេលជាង១ឆ្នាំកន្លងមកនេះ។


ថ្នាក់ដឹកនាំរូបនេះមានការតាំងចិត្តខ្ពស់ក្នុងគោលដៅ បណ្តុះបណ្តាលដៃគូរ រួមទាំងអាជីវកម្ម អោយមានចំណេះចំនាញយ៉ាងពិតប្រាកដ ក្នុងការធ្វើអាជីវកម្ម។

លទ្ធផលពិតៗ និងដឹកនាំដៃគូរអាជីវកម្មទាំងអស់អោយសម្រេចបានជោគជ័យដើម្បីរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ច ស្របតាម គោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែរដឹកនាំដោយ សម្តេច តេជោ ហ៊ុន សែន ។


ជាចុងបញ្ចប់សូមអរគុណ លោក អគ្គនាយក ងគ្គនាយករង ក្រុមហ៊ុនអិនអេសហ្សេតវើលដ៍ ដែរបានបង្កើតឪកាសមួយនេះឡើង បង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋ រួមចំណែកកាត់បន្ថយភាពក្រីក្រដល់ប្រជាជនកម្ពុជា ហើយក៏សូមអរគុណដល់ ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគម សហព័ន្ធធុរៈកិច្ចទីផ្សារបណ្តាញកម្ពុជា ដែរមានការគាំទ្រ និងលើកទឹកចិត្តដល់អ្នកអាជីវកម្ម ខ្នាតតូចនិងមធ្យមនៅកម្ពុជា ជាពិសេស សូមអរគុណបងប្អូនរួមអាជីបទាំងអស់ដែលបានចូលរួមគាំទ្រសហការណ៏រកស៊ីជាមួយរូបលោកផងដែរ។

អត្ថបទដែលជាប់ទាក់ទង