មុខសញ្ញាគ្រឿងញៀន០២នាក់ត្រូវបាន នគរ បាលក្រុងបាត់ដំបងបង្រ្កាប ឃាត់ខ្លួនបញ្ជូន ទៅតុលាការ

បាត់ដំបង៖ កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០ អនុវត្តតាម មតិដឹកនាំរបស់លោកឧត្តម សេនីយ៍ត្រី សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបា ត់ ដំបង ក៏ដូចជាយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលបន្ទុក ដឹក នាំ អធិ ការដ្ឋាននគរបាលក្រុងនិងទទួលផែនជំនាញ នេះផង លោកវរសេនី យ៍ឯក ឆាង វណ្ណឆៃ អធិការ ន គរ បាលក្រុង បានដឹក នាំ បង្ក្រាបករណីរក្សាទុក និងជួញដូរ ដោយខុស ច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុច ភូមិទួលតាឯក សង្កាត់ ទួល តាឯក ក្រុងបាត់ដំបង ខេត្ត បាត់ ដំបង ដោយឃាត់ ខ្លួនជនសង័្ស យចំ នួន ០២ នាក់គឺ៖
១-ឈ្មោះ ជូ សុផាន់ ហៅជ្រូច ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក សង្កាត់ ទួល តាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ ភី ឈុនលី ហៅ ទី ភេទប្រុស ១៩ ឆ្នាំទីលំនៅ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-ធ្វេីការដកហូរបាន៖
១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួ ន ០១ថង់ទម្ងន់១,៩៩ក្រាម
២-ទូរស័ព្ទដៃ០២គ្រឿង
៣-កូនជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១
៤-សម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន

នៅពេលនេះនគរបាលក្រុងបានបញ្ជូន មុខ សញ្ញា និង វត្ថុតាងមកកាន់ ការិយាល័យជំនាញ ដេីម្បី រៀបចំ បញ្ជូនទៅកាន់អយ្យការអមសា លា ដំបូងខេត្តបាត់ដំបងដេីម្បីចាត់ការបន្តតាមនីតិវិធី ៕(រូបភាពការិ/គ្រឿញៀន)

  

អត្ថបទដែលជាប់ទាក់ទង