អីយា! តារាចម្រៀង វីរៈ និច្ច បានបោះទុនបង្កើតមុខរបរបន្ទាប់បន្សំមួយបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ…

មិនចាញ់តារារៀមច្បងប៉ុន្មានឡើយ ពេលនេះ តារាចម្រៀង វីរៈ និច្ច បានបោះទុនបង្កើតមុខរបរបន្ទាប់បន្សំមួយបន្ថែមទៀត គឺហាងលក់សម្លៀកបំពាក់ ដែលគ្រោងនឹងចាប់ផ្តើម នៅក្នុងពេលឆាប់ៗខាងមុខនេះ។

វីរៈ និច្ច ជាតារាចម្រៀងវ័យក្មេង ដែលមានប្រជាប្រិយភាពគួរសម នៅក្នុងផលិតកម្មសាន់ដេ ភាគច្រើនបទចម្រៀងរបស់នាងទទួលបានការនិយមស្តាប់ពីសំណាក់យុវវ័យ។ អ្វីដែលចាប់អារម្មណ៍នាងត្រូវ គេចាត់ទុកជាតារាចម្រៀងដែលមានរូបរាងស្រឡូនស្អាតសាច់សខ្ចី ជាពិសេសពូកែលេងស្ទីលតុបតែងខ្លួនទាន់សម័យតែម្តង។ បើទោះជាមាន ការងារមមាញឹកនៅក្នុងអាជីព សិល្បៈ ការលក់ផលិតផលនានាតាមអនឡាញ និង ការសិក្សាក្តី តែ វីរៈ និច្ច នៅពង្រឹងសមត្ថភាពរកលុយបន្ថែម តាមរយៈការបោះទុន បើកហាងមួយបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។

គួរឱ្យដឹងថា វីរៈ និច្ច ត្រៀមនឹងបើកហាងលក់សម្លៀកបំពាក់ ដែលនាងបានដាក់ស្លាកយីហោថា Baby Flower Fashion មានទីតាំងនៅម្តុំស្ទឹងមានជ័យ។ ស្រីស្អាតរូបនេះ បានអះអាងថាគ្រាន់តែជាហាងតូចមួយប៉ុណ្ណោះ ព្រោះនាងចូលចិត្តធ្វើខ្លួនឱ្យរវល់ហើយរំពឹងថា របរនេះនឹងទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង