សាកសពបុរសម្នាក់ត្រូវបានពលរដ្ឋប្រះឃើញស្លាប់អណ្តែតស្រះជិតខ្ទម

(ខេត្តស្វាយរៀង) ៖ សាកសពបុរសម្នាក់ត្រូវបានពលរដ្ឋប្រះឃើញស្លាប់អណ្តែតស្រះជិតខ្ទម ក្បែរក្នុងភូមិចាស់របស់ខ្លួន។ ករណី ប្រទះឃើញ សាកសពខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ៈ០០ព្រឹកថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតក្នុងភូមិ បន្ទាយ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ចបានឲ្យអោយដឹងថា៖សពជនរងគ្រោះខាងលើមានឈ្មោះ. ប៉ាង សាន្ត ភេទប្រុស អាយុ ៥៨ឆ្នាំរស់នៅក្នុងភូមិ បន្ទាយ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

ប្រភពបានបន្តទៀតថា៖ជនរងគ្រោះខាងលើនៅល្ងាចថ្ងៃទី៣ម៉ោង៤ជាងគេឃើញដើរនៅជិតស្រះទឹកក្នុងភូមិចាស់លុះដល់យប់បន្តិចអត់ឃើញជនរងខាងលើមកវិញប្រពន្ធកូនក៏នាំគ្នាដើររកតែពុំឃើញនោះទេរហូតមកដល់វេលាខាងមានអ្នកប្រទះឃើញសពគាត់អណ្តែតក្នុងស្រះទឹកបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យសព។ ក្រោយពីពិនិត្យសាសពរួមមកសមត្ថកិច្ចនិងគ្រូពេទ្យសន្និដ្ឋានថាជនរងគ្រោះអាចរអិលជើងធ្លាក់ស្រះទឹកលង់ស្លាប់ដោយខ្លួនពិតមែន។

មូលហេតុ៖ ស្រវឹងជាប្រចាំហើយជនរងគ្រោះនៅពេលស្រវឹងអាសារដើរមកដេកនៅខ្ទមរបស់គាត់ក្បែរស្រះទឹកពេលនោះក៍រអិលជើងធ្លាក់ទឹកស្រះបណ្តាលអោយលង់ទឹកស្លាប់តែម្តងទៅ៕

អត្ថបទដែលជាប់ទាក់ទង