អីយ៉ា! ស្ងាត់ៗពេលនេះ​ លោក សៅ ឧត្ដម​ បានរកឃើញទ្រនំថ្មីមួយសម្រាប់ជ្រកកោនហើយ

តារាចម្រៀងសំនៀងផ្អែមសម្បុរស្រអែមស្រស់លោក សៅ ឧត្ដម ក្រោយពីក្រាញននៀលក្នុងវិស័យសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំរួចមក ពេលនេះលោករកឃើញទ្រនំថ្មីមួយសម្រាប់ជ្រកកោនហើយនោះគឺជាផលិតកម្ម HB production។

ក្រោយពីបង្ហាញវត្តមានក្នុងផលិតកម្មដែលទើបនឹងបើកដំណើរការថ្មោងថ្មីខាងលើរួចមក ឃើញថា លោកក៏បានចេញបទថ្មីមួយបទ មានចំណងជើងថា “ប្ដីសេរ៉ូ” ជាចម្រៀងមួយបទបង្ហាញពីអារម្មណ៍វិប្បដិសារីរបស់ប្ដីម្នាក់ដែលគ្មានទំនួលខុសត្រូវនៅក្នុងគ្រួសារ។ ក្រោយបទនេះចេញផ្សាយបានតែរយៈពេលខ្លីឃើញថា​សន្ទុះគាំទ្របើទោះបីជាមិនផ្ទុះខ្លាំងក្លា តែក៏អាចនិយាយថាជាសញ្ញាវិជ្ជមានមួយល្អ ក្នុងការស្ទួយកេរ្តិ៍ឈ្មោះរបស់លោកឱ្យកាន់តែល្បីល្បាញថែមទៀត។

ចំពោះជីវិតឯកជនរបស់តារារូបនេះឃើញថា ក្រោយពីរៀបអាពាហ៍ពិពាហ៍ជាមួយនារីជាតារាបង្ហាញម៉ូដដ៏ស្រស់ប្រិមប្រិយម្នាក់កាលពីឆ្នាំ ២០១៩ រួចមក ឃើញថាចំណងស្នេហ៍អ្នកទាំងពីរនៅតែរឹងមាំ ហើយជានិច្ចកាលលោកតែងតែបង្ហាញភាពផ្អែមល្ហែមនៅក្នុងបណ្ដាញគណនីសង្គមដើម្បីថ្ពក់យកភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រផងដែរ៕

អត្ថបទដែលជាប់ទាក់ទង