អ្នកគាំទ្រនិងមិត្តភ័ក្តរបស់តារាចំរៀងខេងសម្ផស្ស បានឃើញសារបង្ហោះរបស់នាង ក្តុកក្តួល និងអាណិត យ៉ាងខ្លាំងនៅពេលដែលនាងព្យាយាមធ្វើការទាំងយប់ទាំងថ្ងៃរហូតធ្លាក់ខ្លួនឈឺ។

ប្រិយមិត្តប្រហែលជាស្គាល់ តារាចម្រៀង ខេងសម្ផស្ស មិនត្រឹមតែមានសម្រស់ស្រស់ស្អាតទេ ថែមទាំងមានទេពកោសល្យច្រៀងពិរោះទៀត ដែលធ្វើឱ្យស្រទាប់យុវវ័យមានការគាំទ្រយ៉ាងច្រើន។ខេង សម្ជស្ស ត្រូវបានមហាជនចាប់ផ្តើមស្គាល់និងមានឈ្មោះបោះសំឡេងក្រោយពេល នាងបានតស៊ូ ដើរច្រៀងនៅតាមកម្មវិធីមួយចំនួន។ នាងស្រឡាញ់ អាជីពនេះ បើទោះជាមានការពិបាកប្រជែងទីផ្សារ តែនាងនៅតែពុះពារគ្រប់ឧបសគ្គទៅមុខឲ្យបាន។ បទចម្រៀងMV ២បទ ដែលមាន ចំណងជើងថា «សារ៉ាវ៉ាន់ផ្សងស្នេហ៏» និងបទ«ក្រមុំហ្វេសបុក» បានបង្ហោះនៅលើយូធូប និងបណ្ដាញហ្វេសប៊ុក បទទាំង២នេះ មានការចាប់ អារម្មណ៏ ច្រើនពីទស្សនិកជន ជាពិសេសបទ«ក្រមុំFacebook» ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងមានការគាំទ្រកន្លងមកនេះ។

តែដោយសារការខិតខំធ្វើការងាររបស់នាងទាំងយប់ទាំងថ្ងៃ មិនសូវមានពេលសម្រាកទើបបណ្ដាលឱ្យសុខភាពរបស់នាងទន់ខ្សោយ។

ថ្មីៗនេះនៅលើបណ្តាញសង្គមរបស់ តារាចម្រៀង ខេង សម្ជស្ស បានបង្ហោះសារកាលពីថ្ងៃទី ៣ វិច្ឆិកា កន្លងទៅថា «សូមបុណ្យកុសលដែលខ្ញុំបានសាងទាំងប៉ុន្មានជួយឱ្យខ្ញុំឆាប់ជាផងខ្ញុំមិនចង់សម្រាកពីការងារទេពេលឈឺខាតកាងាហើយអស់លុយទៀត»៕ សានេះបានធ្វើអោយមិត្តភក្តិ និងអ្នកសិល្បៈខ្លះអាណិតនាង ព្រោះរាល់យប់សម្ជស្សត្រូវចេញ ច្រៀងតាមក្លិបរាល់លើកដើម្បីបានប្រាក់កម្រៃ។ នាងមហាសែនរីករាយពេលឃើញ ហាងកន្លែងនាងច្រៀង បើកដំណើរការវិញក្រោយរដ្ឋាភិបាលប្រកាសអោយបើក។ មួយរដូលកាលកូវីដ សម្ជស្សនាងរងនូវសម្ពាធអារម្មណ៍ផ្លូវចិត្តព្រោះ ការងារអត់បានបំពេញខណៈ ជីវភាពគ្រួសារនាងក៏រួមចំណែកលើកស្ទួយ។
ការឈឺស្កាត់នេះ អាចមកពីនាងខំជ្រុល ហើយអត់ងងុយរាល់យប់ទើបបង្កអោយបាក់កម្លាំង។មិត្តភក្តិជាច្រើនបានជូនពរនាងអោយឆាប់ជាឡើងវិញ ដើម្បីបង្ហាញឱកាសការងារទៀត។ចុងក្រោយលេចឭថា ខេង សម្ជស្សត្រៀមបង្ហាញខ្លួនជាផ្លូវការក្នុងផលិតកម្មមួយក្រោយចរចារត្រូវគ្នា។

 

 

                 

អត្ថបទដែលជាប់ទាក់ទង