ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ដកហូតថ្នាំញៀនជិត១គីឡូក្រាម

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ នៅថ្ងៃទី០៤ ខែវិច្ចិកា ឆ្នាំ២០២០ វេលា ម៉ោង២៣និង០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគបាលខណ្ឌមានជ័យសហការជាមួយកំលាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានល្បាតត្រួតពិនិត្យ តាមបណ្ដាយផ្លូវព្រះមុនីរ៉េត លុះដល់មុខវត្តនន្ទមុនី ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ក៏បានឃាត់ជនសង្ស័យ០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក់វ៉េវ ពណ៍ខ្មៅ ក៏ឆែកត្រួតពិនិត្យរកឃើញ ក្រាមសថ្លាចំនួន១០កញ្ចប់ថង់តូចនិង០១កញ្ចប់ថង់ធំលាក់ទុកនៅក្នុងហោប៉ៅខោរបស់ឈ្មោះ វ៉ាន់ ធី ហើយជនសង្ស័យ  បានសារភាពថាយកថ្នាំញៀនទាំងអស់នេះគឺយកទៅឲ្យឈ្មោះ សុខ លីន ហើយភ្លាមៗ នោះជនសង្ស័យសុខ លីន ក៏បាន ដើរចេញមកពីក្នុងវត្ត សមត្ថកិច្ចបានឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង  ក្រោយពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានបន្ត ទៅឆែកឆេរនៅបន្ទប់ជួល លេខ១៦ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ ជាបន្ទប់ជួលរបស់ឈ្មោះ សុខ លីន និង ឈ្មោះ ហុង បូរី ក៏បានត្រួតពិនិត្យឃើញក្រាមសរថ្លាចំនួន០៩កញ្ចប់ថង់ធំបន្ថែមទៀត។

ជាក់ស្តែងជនសង្ស័យចំនួន០៤នាក់៖

ឈ្មោះ សុខ លីន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុនរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ 

ឈ្មោះ ហុង បូរី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦  ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ 

ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិត ប្រាកដស្នាក់នៅវត្តនន្ទមុនីភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ។

ឈ្មោះ ហុិន សុបិន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុនរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០៧ ផ្លូវ លំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ 

រួមទាំងវត្ថុតាង និងសម្ភារៈដកហូតមាន៖

ក្រាមពណ៌សរថ្លារចំនួន២០កញ្ចាប់(១០ថង់ធំ)(១០ថង់តូច)

ជញ្ជីងអេឡិចត្រូនិច០១

សំបកថង់ពណ៌លឿង០១

កូនថង់ប្លាស្ទិចមួយចំនួន

ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

ទូរស័ព្ទដៃចំនួន០២គ្រឿង

ម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-1241

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ មានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

    

អត្ថបទដែលជាប់ទាក់ទង