អាណោចអាធម័ណាស់ ! កំពុងអង្គុយយលើសួនជជែកគ្នាលេង ស្រាប់តែរថយន្តដឹកប្រេង PTT បែកកង់រេទៅបុក ស្លាប់១នាក់

(ស្រុកព្រៃនប់)​៖  វេលាម៉ោង ៧:១៥ នាទីថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើមហាវិថីរាម មានគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្ត ០១គ្រឿងម៉ាក CHENLONG ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ៣E-០២៧៥ ជាកម្មសិទ្ធរបស់ក្រុមហ៊ុនប្រេងឥន្ទនៈ PTT ដែលមានទិសដៅពីកើត ទៅ លិច អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។

លុះមកដល់ចំណុចខាងលើ រថយន្តបានបែកកង់ឆ្វេង រេចង្កូតមកខាងឆ្វេងដៃ បុកអ្នកថ្មើរជើងអង្គុយនៅលើសួនពុះចែកទ្រូងផ្លូវចំនួន ០៣នាក់ ដែលមានទីលំនៅភូមិអ៊ុង ឃុំរាម ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ៖ ១.ឈ្មោះ អ៊យ សារ៉ាត់ ភេទស្រី អាយុ ៤០ឆ្នាំ របួសធ្ងន់។ ២.ឈ្មោះ សាន់ សុផល ភេទស្រី អាយុ ៤០ឆ្នាំ របួសធ្ងន់។ ៣.ឈ្មោះ ស៊ីន ឆយ ភេទស្រី អាយុ ៣៧ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្ន សាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ រីឯវត្ថុតាងរថយន្ត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕

អត្ថបទដែលជាប់ទាក់ទង