ជនសង្សយ័ម្នាក់ដែលធ្វើសកម្មភាពកាច់ សោរលួចម៉ូតូ នៅផ្សារពាណិជ្ជកម្មត្រូវបានកម្លាំងប្រជាការពារនិងពលរដ្ឋសហការដេញចាប់ឃាត់ខ្លួន

(ក្រុងព្រះសីហនុ) ៖ ជនសង្សយ័ម្នាក់ដែលធ្វើសកម្មភាពកាច់ សោរលួចម៉ូតូ នៅផ្សារពាណិជ្ជកម្មត្រូវបានកម្លាំងប្រជាការពារនិងពលរដ្ឋសហការដេញចាប់ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលពីម៉ោងជាង៧យប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សមត្ថកិច្ចប្រាប់ថា ជនសង្សយ័ធ្វើសកម្មភាពលួច(មិនបានសម្រេច) ក្រោយកម្លាំងប្រជាការពារឃើញទាន់ ដោយរត់គេចខ្លួនចូលទៅភូមិប្រជាពលរដ្ឋនៅក្បែរនោះ និងដោយមានកិច្ចសហការពីពលរដ្ឋផង ជនសង្សយ័ក៍ត្រូវបានឃាត់ខ្លួន។

សង្ស័យឈ្មោះ យុង ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបររថយន្ត បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ ចំណែកម្ចាស់ម៉ូតូឈ្មោះ ជួន ប៉ុណ្ណ: ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើករថយន្ត បច្ចុប្បន្ន រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ បច្ចុប្បន្ន ជនសង្សយ័សមត្ថកិច្ចកំពុងសាកសួរ កសាងសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង