ក្រសួងសុខាភិបាលបានរកឃេីញ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្ម ២នាក់ និងមិនមានអ្នកជាសះស្បើយនោះទេ!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្ម ២នាក់ និងមិនមានអ្នកជាសះស្បើយនោះទេ។

សូមបញ្ជាក់ផងដែរថា ករណីវិជ្ជមានថ្មីខាងលើ គឺជា​បុរស​ជនជាតិ​ខ្មែរ​ ដែលធ្វើដំណើរមកពីប្រទេសជប៉ុន។

បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន​ដាក់ ឲ្យសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ២៩៧ករណី ក្នុងនោះអ្នកជំងឺ២៨៨ បានជាសះស្បើយ ។

ដោយឡែកអ្នកជំងឺ ដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕ 

អត្ថបទដែលជាប់ទាក់ទង