គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ បានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក នៅត្រង់ចំណុចឃ្លាំងដែក ផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

នៅវេលាម៉ោង ២០ៈ០០ នាទីយប់នេះ ថ្ងៃអាទិត្យ ៨រោច ខែកក្តិក ឆ្នាំជូត ទោស័ក . ២៥៦៤ត្រូវនិងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ  ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរង  ខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង នៅត្រង់ចំណុចឃ្លាំងដែកផ្លូវ២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ 

សមាសភាពចូលរួមសរុប ៥០នាក់ រួមមាន :

  កម្លាំងអធិការខណ្ឌចំនួន ២៥នាក់

កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ១០ នាក់

  កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនួន ១៥ នាក់ 

ក្នុងនោះលទ្ធផលក្នុងការត្រួតពិនិត្យ ដូចជា 

  បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន​ ៧៩គ្រឿង​​ 

– ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ២២៤ គ្រឿង​ ​​ 

រថយន្តដែលត្រូវបកកញ្ចក់ខ្មៅ  ចំនួន ១គ្រឿង 

ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ​ គ្មាន 

– អាវុធជាតិផ្ទុះឆ្លងកាត់ ចំនួន ២ដើម ខ្លី របស់យោធា បានប្រគល់ជូនម្ចាស់ដើមរក្សាទុក 

ម៉ាកK59 មាន 6គ្រាប់ ម្ចាស់ឈ្មោះ ឈុំ សាេរ៉ាត់ អង្គភាពកងឯកភាពទីចាត់ការផែនការ អគ្គបញ្ជាការរដ្ឋាន

ម៉ាក CF 98.9 មាន 7គ្រាប់ ម្ចាស់ ឈ្មោះ ឡាយ ឡាំ អង្គភាពកងពលតូចដឹកជញ្ជូនលេខ៩៩

– សារធាតុញៀនឆ្លងកាត់​ គ្មាន 

ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បាន បញ្ចប់នៅម៉ោង ២២:០០ នាថ្ងៃខែឆ្នាំដដែល 

  

អត្ថបទដែលជាប់ទាក់ទង