ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ៣នាក់

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ៣នាក់ ដែលក្រសួង​ បានចេញសេចក្តីប្រកាសព័ត៌មានពីល្ងាចនៃថ្ងៃដដែលនេះរួចហើយ ​និងមិនមានអ្នកជាសះស្បើយនោះទេ។

សូមបញ្ជាក់ផងដែរថា ករណីវិជ្ជមានថ្មីខាងលើគឺ ១. លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា, ទី២. លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទី៣. ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣០០ករណី ក្នុងនោះអ្នកជំងឺ២៨៨ បានជាសះស្បើយ ។

អ្នកជំងឺទាំងរកឃើញថ្មី និងនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

អត្ថបទដែលជាប់ទាក់ទង