ទីតាំងលួចលេងល្បែងជល់មាន់ខុសច្បាប់នៅស្ទឹងមានជ័យ៣ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ស្ទឹងមាន៣ ចុះទៅបង្ក្រាប
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២០នេះ ដោយមានការយកចិត្តទកដាក់រក្សាការពារសន្តិសុខសុវត្ថិភាពនិងអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានល្អក្នុងមូលដ្ឋាន កម្លាំងនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យ៣ បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីលួចលេងល្បែងជល់មាន់នៅភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញនិង កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមាន៣បានដឹកនាំកម្លាំងចុះទៅបង្ក្រាបតែក្រុមអ្នកលេងល្បែងជល់មាន់ហាក់ដឹងខ្លួនមុនបាននាំគ្នារត់ចែកជើងគ្នាបាត់អត់ ។
ចំពោះករណីនេះដែរ លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣បានអោយដឹងថា ក្រោយពីលោកទទួលបានព័ត៌មានថានៅត្រង់ចំណុចទីតាំងខាងលើមានល្បែងសុីសងជល់មាន់និងលោកក៏បានដឹកនាំកម្លាំងចុះទៅបង្ក្រាបជាក់ស្ដែងខណៈពេលកម្លាំងរបស់លោកទៅដល់ស្រាប់តែក្រុមអ្នកញៀនល្បែងទាំងនោះរត់បាត់អស់ ។
លោកបន្តថា បើសិនជាមានការលួចលេងទៀតលោកនិងចុះបង្ក្រាបបន្តទៀត ។ លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣បានសូមណូមពរអោយបងប្អូនប្រជាពលរដ្ឋមេត្តាជួយសហកា ណ៍រាយការណ៍ជួនសមត្ថកិច្ចបើសិនជាមានករណីល្បែងសុីសងឬករណីអ្វីផ្សេងៗ ៕