ស្នងការខេត្តកណ្ដាល៖ មេខ្លោងគ្រឿងញៀន បាញ់សំដៅមកលើសមត្ថកិច្ច ចំនួន៣គ្រាប់ នៅត្រើយស្លាស្រុកស្អាង, សមត្ថកិច្ចកំពុងឡោមព័ទ្ធ

កណ្ដាល ៖ មកទល់នឹងម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចុះដោយផ្ទាល់ ទៅកាន់កន្លែងកើតហេតុ ដែលសមត្ថកិច្ចកំពុងឡោមព័ទ្ធមេខ្លោងគ្រឿងញៀន នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាត ខេត្តកណ្ដាល។

បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចនៅទីនោះ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យមុនដំបូងបានបាញ់សំដៅមួយគ្រាប់មកលើសមត្ថកិច្ច បន្ទាប់មករយៈពេលប្រមាណជាងម៉ោង ជនសង្ស័យបន្តបាញ់សំដៅមកលើសមត្ថកិច្ចចំនួន២គ្រាប់ទៀត។ មានន័យថា ជនសង្ស័យបានបាញ់ចំនួន៣គ្រាប់ ដើម្បីគំរាមសមត្ថកិច្ច នឹងព្យាយាមគេចខ្លួន ចាកចេញពីកន្លែងកើតហេតុ ដែលគេកំពុងលាក់ខ្លួននៅទីនោះ។

នៅក្នុងប្រតិបត្តិការនេះផងដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងដោយផ្ទាល់ និងឲ្យកម្លាំងមានការប្រុងប្រយ័ត្នខ្ពស់ ទៅតាមវិធានការបច្ចេកទេសជំនាញ ដើម្បីឃាត់ខ្លួនសង្ស័យយកមកផ្ដន្ទាទោស និងគ្រប់គ្រងស្ថានការណ៍ឱ្យបាន ដើម្បីបញ្ចៀសគ្រោះថ្នាក់ពីការបាញ់ប្រហារដោយជនសង្ស័យ៕

អត្ថបទដែលជាប់ទាក់ទង