ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ១នាក់ ​និងមិនមានអ្នកជាសះស្បើយ!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ១នាក់ ​និងមិនមានអ្នកជាសះស្បើយនោះទេ។

សូមបញ្ជាក់ផងដែរថា ករណីវិជ្ជមានថ្មី គឺជាស្ត្រី​ជនជាតិ​អាមេរិក​កាំ​អាយុ ៣៥ ឆ្នាំ​ស្នាក់នៅ​ណ្ឋា​គារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។

ស្ត្រីខាងលើបាន​ធ្វើដំណើរ​មកពី​សហរដ្ឋ​អាមេរិក និង​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ ដោយមកដល់​កម្ពុជា​នៅ​ថ្ងៃទី ០៤ ខែវិច្ឆិកា​ឆ្នាំ ២០២០។

ក្រសួងបានបញ្ជាក់ថា លទ្ធផល​ធ្វើ​តេ​ស្ត​វត្ថុ​សំណាក​លើក​ទី ២ នៅ​ថ្ងៃទី ៧ នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុគ្គល​នេះ​ គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ-១៩ ដែល​ផ្តល់​ដោយ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​រាជធានី​ភ្នំពេញ​។ ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន ដាក់ឲ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣០១ករណី ក្នុងនោះអ្នកជំងឺ២៨៨ បានជាសះស្បើយ ។

ដោយឡែកអ្នកជំងឺ ដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

អត្ថបទដែលជាប់ទាក់ទង